តាក់ស៊ីនារីដែលល្បីបំផុតដែលនាងមានសម្រស់ស្រស់ស្អាតដូចតារា នាង Ikuta Kana ជាអ្នកបើកតាក់ស៊ីស្រីស្អាតបំផុតក្នុងប្រទេសជប៉ុន។
នាង Ikuta ដែលមានអាជីពជាតារាម៉ូដែល បានចាប់យកអាជីពទី២ ជាអ្នកបើកបរតាក់ស៊ី ដោយសារតែភាពមិនស្ថិតស្ថេរនៃការងារម៉ូដែល។
ក្រៅពីការបើកបរ នាង Ikuta ដែលមានរហស្សនាមថា Miss Asuka ក៏ជាអ្នកតំណាងឲ្យក្រុមហ៊ុនតាក់ស៊ីនោះផងដែរ។ បច្ចុប្បន្ននេះ នាង Ikuta បានឆ្លងកាត់បទពិសោធន៍ក្នុងអាជីពរត់តាក់ស៊ី អស់រយៈពេល ១ឆ្នាំកន្លះមកហើយ តែនាងនៅតែសប្បាយរីករាយជាមួយនឹងអាជីពជាតារាម៉ូដែលដដែល៕