ពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ដែលនៅស្ងាត់ៗស្រាប់តារាចម្រៀងស្រីក្នុងផលិតកម្មថោនកញ្ញា និរ័ត្ន បានភ្ជាប់ពាក្យ ជាមួយនឹងកម្លោះសង្ហាមួយរូប ធ្វើអោយផ្អើលអ្នកគាំទ្រយ៉ាងខ្លាំង ខណៈកន្លងមកគ្រប់គ្នាពុំធ្លាប់បានដឹងថាកញ្ញា មានគូស្នេហ៍នោះទេ។
កញ្ញា បានរៀបចំកម្មវិធីភ្ជាប់ពាក្យយ៉ាងសាមញ្ញ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ ជាមួយនឹងគូដណ្តឹង ដែលត្រូវគេស្គាល់ថាជាអនិកជនរស់នៅប្រទេសអូស្ដ្រាលី នេះបើតាមប្រភពបង្អូនរបស់កញ្ញានិងប្រភពអ្នកជិតស្និត៕