តារាសម្ដែងដ៏ល្បីប្រចាំអាស៊ីក៏ជាតារាហូលីវ៉ូដផងដែរនោះអ្នកទាំងអស់គ្នាពិតជាស្គាល់ហើយគឺតារាសម្តែងដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងប្រទេសចិនកញ្ញា Fan Bingbing ដែលបានសម្តែងជាតួឯកមួយនៅក្នុងរឿង Lady of The Dynasty នឹងរឿង X-Men ដែលជារឿងល្បីល្បាញបំផុតទូទាំងពិភពលោក។
កាលពីថ្មីៗនេះមានព៌តមានជាច្រើនបានចុះផ្សាយពីនាង ដោយសារនាងត្រូវបានជាប់ពន្ធនាគារដោយសារការគេចវេសបង់ពន្ធដែលល្មើសនឹងច្បាប់របស់ប្រទេសចិន។ លើនេះទៀត សមត្ថកិច្ចចិនបានសង្ស័យថាអ្នកស្រីបានលួចទៅចុះកិច្ចសន្យាមួយដែលមានឈ្មោះថា Yin-Yang។ នៅក្នុងប្រទេសចិន តារាជាច្រើននាក់ត្រូវបានចោទប្រកាន់ថាបានចុះកិច្ចសន្យា Yin-Yang នេះ ដែលគេស្គាល់ថាជាកិច្ចសន្យាក្លែងក្លាយមួយក្នុងការក្លែងបន្លំពីការគេចវេចពន្ធ។
រូបភាពរបស់នាងដែលបានបង្ហោះលើកចុងក្រោយត្រូវបានមហាជនឃើញនាចុងខែមិថុនាមុនពេលដែលនាងត្រូវបានចាប់ខ្លួន៕