Home ពត៍មានថ្មីៗ ប្លែកៗ អ្នកវិទ្យាសាស្ត្ររកឃើញអាថ៌កំបាំង «ច្រកទ្វារឋាននរក» របស់ជនជាតិក្រិចសម័យបុរាណ

អ្នកវិទ្យាសាស្ត្ររកឃើញអាថ៌កំបាំង «ច្រកទ្វារឋាននរក» របស់ជនជាតិក្រិចសម័យបុរាណ

2134

អ្នកវិទ្យាសាស្ត្រមួយក្រុម បានរកឃើញអាថ៌កំបាំងជុំវិញ ទីតាំងបុរាណមួយកន្លែង ដែលត្រូវបានជនជាតិក្រិចសម័យបុរាណ ដាក់ឈ្មោះឲ្យថាជា «ច្រកទ្វារឋាននរក»។ នេះបើយោងតាមសារព័ត៌មានដេលីស្តារ របស់ចក្រភពអង់គ្លេស ចុះផ្សាយ​នាថ្ងៃទី ១៩ កុម្ភៈ ២០១៨ កន្លងទៅថ្មីៗនេះ។Hades’ Gate មានទីតាំងស្ថិតនៅទីក្រុង Hierapolis ដែលជាទីក្រុងបុរាណមួយរបស់ប្រទេសក្រិច។ សព្វថ្ងៃមានទីតាំងស្ថិតនៅ ខេត្ត Denizli ដែនដីប្រទេសតួកគី។

បើតាមជំនឿរបស់ជនជាតិក្រិចសម័យបុរាណ បានឲ្យដឹងថា នៅពេលដែលមាននរណាម្នាក់ ធ្វើដំណើរចូលទៅក្នុងច្រកទ្វារ Hades’ Gate បុគ្គលនោះនឹងត្រូវស្លាប់នៅនឹងកន្លែង យ៉ាងអាថ៌កំបាំង។ពួកគេមានជំនឿថា ការស្លាប់របស់មនុស្ស ដែលចូលក្នុងច្រក Hades’ Gate នេះ គឺបណ្តាលមកពី បុគ្គលរូបនោះស្រូបយកខ្យល់ដង្ហើមរបស់ អាទិទេព «Hades» ដែលជាព្រះនៃសេចក្តីស្លាប់ (God of Death) ដែលគ្រប់គ្រងលើឋាននរក។

ផ្ទុយទៅវិញ បើយោងការសិក្សាស្រាវជ្រាវមួយ ដឹកនាំដោយលោកសាស្ត្រាចារ្យ Hardy Pfanz មកពីសាកលវិទ្យាល័យ Duiburg-Essen បានរកឃើញថា ការស្លាប់របស់មនុស្ស គឺមិនមែនដូចទៅនឹង ជំនឿបុរាណក្រិចនោះទេ ពោលវាបណ្តាលមកពីទីតាំងនោះ មានផ្ទុកទៅដោយឧស្ម័នម៉្យាង (Toxic) ដែលអាចធ្វើឲ្យមនុស្សស្លាប់បាន៕