Home ពត៍មានថ្មីៗ បច្ចេកវិទ្យា អ្នកវិទ្យាសាស្រ្តជប៉ុន គ្រោងនឹងបង្កើតស្រាចេញពីដើមឈើ

អ្នកវិទ្យាសាស្រ្តជប៉ុន គ្រោងនឹងបង្កើតស្រាចេញពីដើមឈើ

1571

កាលពីពេលថ្មីៗនេះ អ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវមកពីវិទ្យាស្ថានស្រាវជ្រាវព្រៃឈើរបស់ប្រទេសជប៉ុន បាននិងកំពុងធ្វើតេស្តវិធីសាស្រ្តផលិតជាតិអាល់កុលដែលអាចបង្កើតជាស្រាផឹកបាន និងគ្រោងផលិតស្រាដែលចេញពីដើមឈើឱ្យបាន នៅរយៈពេល ៣ឆ្នាំខាងមុខទៀត។ពួកគេក៏បាននិយាយទៀតថា ស្រាដែលពួកគេផលិតពីដើមឈើ មានលក្ខណៈស្រដៀងទៅនឹងស្រាដទៃទៀតដែរ ដូច្នេះគេនឹងអាចដាក់លក់វាឲ្យអតិថិជនជាសាធារណៈបាននៅត្រឹមឆ្នាំ ២០២១តែម្តង។ស្រាដែលត្រូវបានគេផលិតចេញពីដើមឈើ កែច្នៃពីសំបកដើមឈីសុទ្ធ លាយជាមួយមេផ្សិត និងជាតិស្ករអង់ស៊ីមដែលចេញពីដើមឈើ។ សំបកដើមឈើ ៤គីឡូក្រាម អាចផលិតស្រាបាន ៣,៨លីត្រ ផ្ទុកជាតិអាល់កុល ១៥ភាគរយ។វិទ្យាស្ថានស្រាវជ្រាវព្រៃឈើនៅប្រទេសជប៉ុនមានការទទួលខុសត្រូវដ៏ធំធេង ក្នុងការសិក្សាអំពីព្រៃឈើ ប៉ុន្តែលោក Magara បានទទួលស្គាល់ថា ការច្នៃប្រឌិតទម្រង់ថ្មីនៃការផលិតស្រាបែបនេះ គឺជារឿងចម្លែកបន្តិចដែរ។ លោកបានមានប្រសាសន៍ថា៖ “យើងគិតថាវាគួរឱ្យចាប់អារម្មណ៍ក្នុងការផលិតអាល់កុលចេញពីដើមឈើ ហើយទៅផលិតស្រាឲ្យមនុស្សផឹក តែឥឡូវនេះពួកយើងធ្វើវាបានហើយ” ។ លោកបានបន្ថែមទៀតថា៖ “ប្រទេសជប៉ុនមានដើមឈើច្រើនណាស់នៅទូទាំងប្រទេស ហើយយើងសង្ឃឹមថា ប្រជាជនអាចផឹកស្រាដែលផលិតចេញពីដើមឈើធម្មជាតិ នៅក្នុងពេលខាងមុខឆាប់ៗនេះផងដែរ”៕