Home ពត៍មានថ្មីៗ ឥណ្ឌូណេស៊ី រងគ្រោះរញ្ជួយដីកម្រឹត៧.៧រ៉ិចទ័រ នឹងបង្កើតរលកយក្សស៊ូណាមិ បានសម្លាប់ជីវិតមនុស្ស៣០នាក់

ឥណ្ឌូណេស៊ី រងគ្រោះរញ្ជួយដីកម្រឹត៧.៧រ៉ិចទ័រ នឹងបង្កើតរលកយក្សស៊ូណាមិ បានសម្លាប់ជីវិតមនុស្ស៣០នាក់

886

អាជ្ញាធរឥណ្ឌូណេស៊ី នៅថ្ងៃសៅរ៍នេះ បានអះអាងថាមនុស្សយ៉ាងហោចណាស់៣០នាក់បានបាត់បង់ជីវិត បន្ទាប់ពី គ្រោះរញ្ជួយដី​កម្រិតធ្ងន់ធ្ងរបំផុតមួយ​រហូតដល់ ៧.៧រ៉ិចទ័រ បានវាយប្រហារលើទីក្រុង Palu នៃខេត្តស៊ូឡាវ៉េស៊ី (Sulawesi) ភាគកណ្តាល​ប្រទេស​ឥណ្ឌូណេស៊ី។

​ជាមួយគ្នានោះដែរ បើតាមទីភ្នាក់ងារស្ទាបស្ទង់​ភូមិសាស្ត្រ​អាមេរិក USGS រញ្ជួយដីកាលពីល្ងាចថ្ងៃសុក្រ មានកម្រិត៧.៧រ៉ិចទ័រ បានបង្កជារលកយក្សស៊ូណាមិ ក្រុម​មន្រ្តី​បាន​ប្រាប់​ឲ្យ​ដឹង​ថា រលក​យក្ស​ខាង​លើ​មាន​កម្ពស់​រហូត​ដល់​ទៅ ២ម៉ែត្រ ហើយក្រៅតែពីចំនួនអ្នកស្លាប់ និងការបំផ្លិចបំផ្លាញក៏មានមនុស្ស១២នាក់ផ្សេងទៀតបាន រងរបួសផងដែរ៕

ខាងក្រោមនេះជាវីដេអូនៃរលកយក្សស៊ូណាមិ៖