សេចក្តីជូនដំណឹងមួយចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ និងត្រូវបានផ្សព្វផ្សាយលើទំព័រហ្វេសប៊ុកក្រសួងមុខងារសាធារណៈនៅថ្ងៃនេះ ឲ្យដឹងថាក្រសួងមុខងារសាធារណៈ ក្រសួងយុត្តិធម៌ ក្រសួងប្រៃសណីយ៍ និងក្រសួងពាណិជ្ជកម្ម នឹងជ្រើសរើសបុគ្គលិកសម្រាប់៤៦កន្លែង។
បើតាមប្រភពដែល ក្រសួងមុខងារសាធារណជ្រើសរើសចំនួនប្រាំកន្លែង ក្រសួងយុត្តិធម៌មួយកន្លែង ក្រសួងប្រៃសណីយ៍ និងក្រសួងពាណិជ្ជកម្មចំនួន២០ កន្លែងដូចគ្នា។
សម្រាប់ថ្ងៃទទួលពាក្យគឺចាប់ពីថ្ងៃទី១៥ ខែសីហា រហូតដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ នៅនាយកដ្ឋានគ្រប់គ្រងក្រខណ្ឌនៃក្រសួងមុខងារសាធារណៈ ឬនៅតាមក្រសួងសមី។ ដោយឡែកអ្នកដាក់ពាក្យសម្រាប់ថ្នាក់ក្រោមជាតិ ឬនៅតាមបណ្តាខេត្ត អាចទិញពាក្យនៅតាមមន្ទីរនៃក្រសួងសមីបាន៕
ប្រភពពី៖ Saby