ក្មេងប្រុស Tristyn Lee អាយុ ១៥ឆ្នាំ ជាអ្នកហាត់សាច់ដុំវ័យក្មេងមួយរូប ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់អ្នកគាំទ្រនៅក្នុងបណ្តាញសង្គម។
អ្នកហាត់សាច់ដុំវ័យក្មេង មកពីរដ្ឋកាលីហ្វ័រញ៉ារូបនេះ បានចំំណាយពេលជាច្រើនម៉ោង និងជាប្រចាំនៅកន្លែងហាត់ប្រាណ ដើម្បីប្រាកដថារូបរាង និងសាច់ដុំរបស់គេល្អឥតខ្ចោះដល់កំពូលតែម្តង។
គេតែងតែបង្ហាញការយកចិត្តទុកដាក់ទៅលើការហាត់សាច់ដុំ និងបង្ហាញពីកម្លាំងរបស់គេ ទៅក្នុងបណ្តាញសង្គម Instagram ដែលមានអ្នកតាមដានដល់ទៅ ជាង ២៦៦ពាន់នាក់ និងអ្នកតាមដាននៅក្នុងគណនីយូធូប ទាំង២៣ពាន់នាក់ របស់គេផងដែរ។
ក្រៅពីការហាត់ប្រាណ និងហាត់យកសាច់ដុំ ក្មេងប្រុសនេះក៏ជាអ្នកលេងបាល់ទាត់ដ៏ពូកែមួយរូបផងដែរ៕