Home ពត៍មានថ្មីៗ 10យ៉ាងរបស់អ្នកម្តាយដែលធ្វើអោយកូនៗស្រលាញ់ចូលចិត្តជាងឪពុក

10យ៉ាងរបស់អ្នកម្តាយដែលធ្វើអោយកូនៗស្រលាញ់ចូលចិត្តជាងឪពុក

1268

អ្នកទាំងអស់គ្នាពិតណាស់មាន99%ដែលស្រលាញ់ម្តាយជាងឪពុកលើកលែងតែកូនដែលកំព្រាម្ដាយតែប៉ុណ្ណោះដែលមានការស្រលាញ់ចំពោះឪពុកខ្លាំង។

ថ្ងៃនេះ Cambo Trend លើកយកចំណុចកំពូលៗទាំង 10 របស់អ្នកម្ដាយដែលធ្វើអោយកូនៗស្រលាញ់ដកចិត្តមិនរួចទោះជានៅខណៈណាក៏ដោយគឺនឹកឈ្មោះម៉ែជាប់ជានិច្ច។

ខាងក្រោមនេះជាចំនុចសំខាន់ទាំង១០៖

1-ការឱប

ការអោបដែលមានភាពកក់ក្ដៅបំផុតគឺជាការអោបរបស់ម៉ែដែលយើងគេងកើយទ្រូងរបស់គាត់តាំងតែពីកើតមកម្ល៉េះ។

2-ការយល់ទុកធុរៈ

រាល់សកម្មភាពរបស់កូនតាំងពីតូចដល់ធំគឺអ្នកម្តាយតែងតែយល់ទុកធុរៈបំផុតគឺរាល់ពេលដែលយើងមានរបួស មានជម្ងឺឬទុក្ខព្រួយអ្វីមួយគឺមានម៉ែនៅជួយនិងប្រឹក្សាគ្រប់ពេល។

3-ដឹងពីកន្លែងទុករបស់របរគ្រប់យ៉ាងនៅក្នុងផ្ទះ

ក្នុងនាមជាម្តាយនិងជាស្ត្រីមេផ្ទះផងនោះអ្នកម្តាយគ្រប់រូបគឺតែងតែដឹងនូវរាល់របស់របរប្រើប្រាស់និងអ្វីគ្រប់យ៉ាងដែលមាននៅក្នុងផ្ទះដូច្នេះនៅពេលដែលកូនត្រូវការរកអ្វីមួយគឺអ្នកម្ដាយតែងតែបង្ហាញមិនអោយខុសកន្លែង។

4-រៀបចំអាហារដែលធ្វើអោយមានសុខភាពល្អ

រាល់ម្ហូបអាហារគឺតែងតែមានផាសុកភាពនិងតម្រូវតាមចិត្តរបស់កូនៗជាទីស្រលាញ់។

5-ភាពអត់ធន់

ធម្មតា អ្នកម្តាយ រមែងតែងតែមានចិត្តធន់ក្នុងការដោះស្រាយបញ្ហានានា មិនថា ក្នុង ឬក្រៅផ្ទះ នោះទេ។ ជាពិសេសទៅទៀត អ្នកម្តាយ ក៏មិនមែនជាមនុស្សស្រី ដែលងាយប្រើប្រាស់ ដៃជើងធន់ៗ ឬប្រើអំពើហិង្សាក្នុងការអប់រំកូនចៅរបស់ខ្លួន គ្រប់ពេលវេលា ផងដែរ។

6-តែងតែរក្សារអនាម័យចំពោះកូន

ទោះជាកូនៗលេងច្រើនរពិសប្រលាក់ប្រឡូកយ៉ាងណាក៏អ្នកម្ដាយនៅតែរក្សាភាពអនាម័យសម្រាប់កូនៗមិនអោយកូនៗចេញទៅណាខ្មាស់គេនោះទេ។

7-ភាពស្និទ្ធស្នាល

តាំងតែពីកើតមក អ្នកម្តាយជាស្រ្តីតែម្នាក់គត់ ដែលរមែងតែងតែផ្តល់ភាពកក់ក្តៅ ទៅឲ្យកូនៗរបស់ខ្លួន បើទោះបីជា ពេលខ្លះ គាត់មានការមមាញឹកច្រើន ជាមួយការងារ ប៉ុន្តែអ្នកម្តាយ ក៏រមែងតែងតែទុកពេលវេលាមួយភាគធំរបស់ខ្លួន សម្រាប់ក្នុងការមើល ថែទាំកូន មិនថា ព្រឹក ថ្ងៃ ឬយប់ នោះទេ។

8- ភាពមានសុជីវធម៌ខ្ពស់

អ្នកម្តាយ គឺស្រ្តីដំបូងបង្អស់ ដែលបានបង្ហាត់បង្ហាញកូនចៅៗប្រុសស្រី ឲ្យមានការសិក្សាស្វែងយល់ពីតម្លៃនៃការគោរព​ និងការផ្តល់តម្លៃឲ្យមនុស្សជុំវិញខ្លួន របស់ពួកគេ។

9-មេត្តាធ៌ម

អ្នកម្តាយតែងតែមានមេត្តាធ៌មខ្ពស់បំផុតចំពោះកូនទោះជាកូនធ្វើខុសធ្ងន់យ៉ាងណាក៏អ្នកម្ដាយនៅតែអត់ឱនបាននិងអោយឱកាសយើងដើម្បីកែខ្លួន។

10-ការចេះចាត់ចែងខ្ពស់

ជារៀងរាល់ព្រឹក អ្នកម្តាយគ្រប់ៗរូប រមែងតែងតែត្រូវការក្រោកឡើងរហ័ស តាំងតែពីព្រលឹម ហើយក្នុងនោះផងដែរ​ ពួកគាត់ ក៏ត្រូវការរៀបចំពេលវេលា ម្ហូបអាហារឆ្ងាញ់ៗឲ្យកូន​ និងស្វាមី តាំងតែពីព្រឹក រហូតទៅដល់ពេលល្ងាច ថែមទៀតផង។​

ដូចច្នេះហើយទើបអ្នកម្ដាយទាំងឡាយតែងតែទទួលបានក្ដីស្រលាញ់ពីកូនៗជាងឪពុក៕