Home ពត៍មានថ្មីៗ កម្សាន្ត Angelina Jolie ធ្លាក់តំណែងជាតារា​ស្រី​រក​ចំណូល​បាន​ច្រើន​ជាង​គេ​បំផុតក៏ព្រោះតែតារាស្រីម្នាក់នេះ

Angelina Jolie ធ្លាក់តំណែងជាតារា​ស្រី​រក​ចំណូល​បាន​ច្រើន​ជាង​គេ​បំផុតក៏ព្រោះតែតារាស្រីម្នាក់នេះ

912

ធ្លាប់តែជាតារាស្រីកំពូលក្នុងការរកចំណូលបានច្រើនជាងគេលោកស្រី Angelina Jolie បានធ្លាក់មកត្រឹមចំនាត់ថ្នាក់លេខពីរដោយសារតែតារាស្រីដែលទទួលបានការគាំទ្រមិនធម្មតានាពេលបច្ចុប្បន្ននេះគឺនាង Scarlett Johansson។

តារា​សម្ដែង​ក្នុង​រឿង “Avengers” Scarlett Johansson បាន​​ឡើង​គ្រង​តំណែង​លើ​កំពូល​តារាង​តារា​ស្រី​ដែល​រក​ប្រាក់​ចំណូល​បាន​ច្រើន​ជាង​គេ​ក្នុង​ឆ្នាំ ២០១៨ របស់ Forbes។

ក្នុង​ឆ្នាំ​នេះនាង Scarlett Johansson រក​បាន​ចំណូល​ជា​ច្រើន បើ​គណនា​ចាប់​ពី​ខែ​មិថុនា ឆ្នាំ ២០១៧ រហូត​ដល់​ខែ​មិថុនា ឆ្នាំ ២០១៨​នេះ នាង​រក​ចំណូល​បាន​សរុប​រហូត​ដល់ ៤០,៥ លាន​ដុល្លារ​ឯណោះ។​

ជាមួយ​នឹង​ចំណូល​​ដ៏ច្រើន​បែប​នេះ​ហើយ ទើប​នាង​អាច​ឡើង​មក​លំដាប់​កំពូល​តារាង ដោយ​បាន​ទម្លាក់​តារា​សម្ដែង Angelina Jolie មក​ចំណាត់​ថ្នាក់​លេខ ២​វិញ ជាមួយ​នឹង​ប្រាក់​ចំណូល ២៨ លាន​ដុល្លារ។ សម្រាប់​ចំណាត់​ថ្នាក់​លេខ ៣ លេខ ៤ និង​លេខ ៥ បាន​ទៅ​លើ តារា​សម្ដែង Jennifer Aniston, Jennifer Lawrence និង Reese Witherspoon។

ភាពល្បីល្បាញរបស់នាងដែលជម្រុញអោយនាងកចំណូលបានយ់ាងច្រើនបែបនេះក៏ព្រោះតែវត្តមាន​របស់​នាង ក្នុង​ការ​ដើរ​តួ​ជា Black Widow ក្នុង​រឿង “Avenger:Infinity Wars” ដែល​បាន​ធ្វើ​ឲ្យ​តារា​ស្រី​រូប​នេះ ទទួល​បាន​ភាព​ល្បីល្បាញ​កាន់​តែ​ខ្លាំង៕