តាមប្រភពព័ត៌មាន Marca បានឲ្យដឹងថា កីឡាករពូកែស៊ុតបាល់បញ្ចូលទីរបស់ក្លិបអេស្ប៉ាញ Atletico Madrid ឈ្មោះ Antoine Griezmann បានបង្ហើបថា ខ្លួនមិនទាន់ច្បាស់រឿងចាកចេញទៅកាន់ Barcelona ឬអត់ទេ។
តាមការចុះផ្សាយរបស់ L’Equipe កាលពីថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា កីឡាករអាយុ២៧ឆ្នាំរូបនេះមានទាន់អាចសម្រេចចិត្តនៅឡើយ បើទោះបីជាក្លិបរបស់ខ្លួនកំពុងស្វែងរកអ្នកមកជំនួសហើយក៏ដោយ។
នៅពេលនេះ Antoine កំពុងតែស្ថិតនៅការសម្រេចចិត្តនៅដដែលជាមួយនឹងការឡើងលុយ ឬក៏ចាកចេញទៅ Barcelona ដោយទទួលលុយ១០០លានអឺរ៉ូពីការទិញផ្តាច់កុងត្រា។ បើទោះបីជាប្រូបាបនៃការចាកចេញទៅ Barcelona មានច្រើនមែន ក៏កីឡាកររូបនេះនៅតែគោរពក្លិបនាពេលបច្ចុប្បន្ន។
គួរបញ្ជាក់ផងដែរថា Atletico Madrid កំពុងប្រម៉ាញ់យក Angel Di Maria និង Edinson Cavani មកជំនួសកន្លែងរបស់ Antoine។ តែបើពេលនេះ Antoine មិនទាន់ច្បាស់ខ្លួនឯង យើងមានតែតាមដានបន្តទៅទៀត៕