Ariana Grande និង Pete Davidson បានធ្វើអោយកក្រើកជាថ្មីម្តងទៀតនៅថ្ងៃច័ន្ទនៅពេលដែលពួកគេបានបង្ហាញខ្លួនលើកម្រាលព្រំក្រហមជាលើកដំបូងរបស់ពួកគេជាគូស្នេហ៍ក្នុងអំឡុងពេល MTV VMAs នៅ Radio City Music Hall ញូវយ៉ក។
ជាមួយនឹងវត្តមានលើកដំបូង លក្ខណៈជាគូស្នេហ៍ តារាចម្រៀងស្រីវ័យ ២៥ រូបនេះ មិនខ្លាចនឹងបង្ហាញពីក្ដីស្រឡាញ់របស់នាងចំពោះគូដណ្ដឹងទៅមហាជនជាច្រើននោះទេ។ ចាប់តាំងពីដើរចូលមកលើកម្រាលព្រំក្រហមនៃកម្មវិធី ពួកគេទាំង២នាក់ កាន់ដៃគ្នាយ៉ាងជាប់ជានិច្ច។
បន្ទាប់ពីបានថតរូបជាមួយគ្នានៅលើកម្រាលព្រំក្រហមរួចពួកគេបានរត់កាន់ដៃគ្នាចេញទៅជាមួយគ្នាដែលមើលទៅពិតជាគួរអោយស្រលាញ់ណាស់ ក្រោយមកនៅក្នុងព្រឹត្តការណ៍នោះ Ariana បានចំណាយពេលម្នាក់ឯងនៅខាងមុខកាមេរ៉ា។
នាងត្រូវបានជ្រើសរើសសម្រាប់ពានរង្វាន់ធំៗមួយចំនួនដូចជា៖ សិល្បៈករឆ្នើមប្រចាំឆ្នាំ វីដេអូចម្រៀងល្អបំផុតប្រចាំឆ្នាំ នឹងមានការប្រកួតមួយចំនួនទៀតដែលនាងបានចូលរួម៕