BetterU ជាភេសជ្ជៈចំរាញ់ពីផ្លែឈើស្រស់ៗដែលជាប្រេនដ៏ល្បីឈ្មោះ កំពុងពេញនិយមនៅប្រទេសថៃ និងប្រទេសវៀតណាមបាននាំមកនូវជម្រើសដ៏ល្អបំផុតពីធម្មជាតិ100% ល្អចំពោះសុខភាពនិងសម្រស់ជូនដល់អតិថិជន ។ អត្ថប្រយោជន៍ដ៏ពិសេសរបស់ភេសជ្ជៈ&អាហារសម្រន់របស់BetterU គឺជួយបញ្ចេញជាតិពុលចេញពីរាងកាយអ្នកដែលបានទទួលទាន ជាពិសេស សម្រាប់អ្នកដែលចង់ថែរក្សារាងអោយកាន់តែស្លីម ស្អាត ស្បែកស្រស់ភ្លឹថ្លា ។
BetterU បានបង្កើតនូវគំនិតថ្មីមួយឈ្មោះថា “ BEAUTY DRINK “ ដែលមិនមែនជាប្រភេទភេសជ្ជៈសម្រកទម្ងន់ តែធ្វើឲ្យអ្នកដែលបានទទួលទានភេសជ្ជៈនេះ មានអារម្មណ៍ស្រស់ស្រាយ សុខភាពល្អ និងមានរូបរាងដងខ្លួនស្រឡូនស្រស់ស្អាត ដោយមិនចាំបាច់ធ្វើវិធីសម្រកទម្ងន់។ កាន់តែពិសេសជាងនេះទៅទៀត អតិថិជនរបស់ BetterU នឹងគ្មានក្តីបារម្មណ៍ ដោយសារគុណភាពផលិតផលបន្លែ ផ្លែឈើ ទាំងអស់របស់ BetterU គឺសុទ្ធតែជាផលិតផលក្នុងស្រុកដែលដាំនៅក្នុងប្រទេសកម្ពុជាយើងផ្ទាល់ មិនមានប្រើថ្នាំគីមីដែលនាំឲ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទានឡើយ ។
BetterU នឹងធ្វើការបើកសម្ភោធនៅផ្សារទំនើបAeon Mall Sen Sok នៅថ្ងៃទី 24 ខែមិថុនា ជាមួយនឹងប្រូម៉ូសិនពិសេស បញ្ចុះតម្លៃរហូតដល់ 20% គ្រប់ប្រភេទភេសជ្ជៈទាំងអស់ ជូនចំពោះអតិថិជនទាំងអស់ដែលបានអញ្ចើញមកភ្លក់នូវរសជាតិថ្មីនេះ ផងដែរ។
កុំភ្លេចណា !!! ជួបគ្នាឆាប់ៗនេះ នៅ ផ្សារទំនើប AEON MALL សែនសុខ