ក្រុម BTS បានសម្រេចនូវអ្វីដែលគ្មានសិល្បករអាស៊ីដទៃទៀតបានធ្វើពីមុនមកដោយឈរនៅលើកំពូលតារាង Billboard 200 អាល់ប៊ុមជាមួយនឹងអាល់ប៊ុមរបស់គេផ្ទាល់ LOVE YOURSELF 轉 ‘Tear’។
ក្នុងការប្រកួតប្រជែងយ៉ាងតឹងរឹងជាមួយនឹង Beerbongs & Bentleys របស់ក្រុម Post Malone ដែលបានជាប់លេខ 1 ក្នុងរយៈពេល 3 សប្តាហ៍ជាប់គ្នា BTS បានទទួលចំណាត់ថ្នាក់លេខ 1 ដោយការលក់អាល់ប៊ុមខ្ពស់បំផុតរបស់ពួកគេ។
មិនត្រឹមតែ BTS បានក្លាយជាក្រុម K-Pop ដំបូងគេទេដែលទទួលបានលេខ 1 នៅ Billboard 200 ប៉ុន្តែពួកគេក៏ជាសិល្បករអាស៊ីដំបូងគេដែរដែលទទួលបានលេខ 1 ហើយនិងសិល្បៈករភាសាបរទេសដំបូងគេចាប់តាំងពី Il Divo ទទួលបានជ័យជំនះក្នុងឆ្នាំ 2006 ។
ចំនាត់ថ្នាក់នៃអាល់ប៊ុមដែលឈរលើ The Billboard 200 គឺផ្អែកទៅលើការរួមបញ្ចូលគ្នារវាង ការលក់Album(TEA) និងស្ទ្រីមអាល់ប៊ុមសមមូលគ្នា (SEA) ។
ការលក់បទចម្រៀងឌីជីថលចំនួន 10 គឺស្មើនឹងអាល់ប៊ុមចំនួន 1 ហើយបទចម្រៀងចំនួន 1500 បទគឺស្មើនឹងអាល់ប៊ុមមួយ។ ទិន្នន័យពីសេវាកម្មអ៊ីនធើណេតដូចជា Spotify, Beats Music និង Google Play សុទ្ធតែបានរួមចំណែកដល់លេខទាំងនេះ។
សូមអបអរសាទរដល់ BTS សម្រាប់ការមានអាល់ប៊ុមលេខ # 1 នៅ ENTIRE សហរដ្ឋអាមេរិកសម្រាប់មួយសប្តាហ៍!