BTS បានចូលរួមមហាសន្និបាតលើកទី 73 របស់អង្គការសហប្រជាជាតិ។
នៅថ្ងៃទី 24 ខែកញ្ញា BTS បានបង្ហាញខ្លួននៅឯទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កសម្រាប់កម្មវិធី ‘Generation Unlimited’ ។ ក្រុមតារាចម្រៀងវ័យក្មេង K -Pop នេះបានថ្លែងសុន្ទរកថារយៈពេល 3 នាទីជាមួយនឹងសារដែលផ្តោតលើបញ្ហាដែលយុវជនប្រឈមសព្វថ្ងៃនេះ។
RM បាននិយាយជំនួសមុខអោយក្រុម។ គាត់បាននិយាយអំពីយុទ្ធនាការរបស់ BTSជាមួយអង្គការ UNICEF អាល់ប៊ុម “Love Yourself” របស់ក្រុមហើយច្រើនទៀតនៅក្នុងសារដ៏មានអត្ថន័យជាច្រើនទៀតសម្រាប់មនុស្សជំនាន់ក្រោយ៕
អ្នកអាចមើលការនិយាយសុន្ទរកថារបស់ BTS នៅក្នុងឃ្លីបខាងក្រោម៖