អ្នកចាំទីចាស់វស្សារបស់ក្រុមយក្សអ៊ីតាលី Juventus និង ក្រុមជម្រើសជាតិអ៊ីតាលី Gianluigi Buffon បានពន្យល់ហេតុផលថា ដោយសារតែការស្លាប់របស់ Davide Astori ជាមួលហេតុធ្វើអោយរូបគាត់វិលរកក្រុមជម្រើសជាតិវិញ។
Buffon បានសំរេចចិត្តចូលនិវត្តពីក្រុមជម្រើសជាតិបន្ទាប់ពី មិនអាចជួយក្រុមអ៊ីតាលីមិនអាចឆ្លងផុតវគ្គជម្រុះដើម្បីបានទៅលេង World Cup នោះទេ បន្ទាប់ពីបរាជ័យក្រោមស្នាដៃរបស់ក្រុមស៊ុយអែតកាលពីខែវិច្ឆិកា ដោយអ្នកចាំទីរូបនេះចាញ់ទាំងទឹកភ្នែក។
ប៉ុន្ដែកីឡាករវ័យ៤០ឆ្នាំរូបនេះបានជាប់ឈ្មោះក្នុងបញ្ជីកីឡាករដើម្បីប្រកួតមិត្តភាពទល់នឹងក្រុមអាហ្សង់ទីន និង អង់គ្លេសក្រោយពីគ្រូបង្វឹក Luigi Di Biagio បានកោះហៅ។
កិឡាករដែលបានបង្ហាញខ្លួនអោយក្រុមអ៊ីតាលីច្រើនជាងគេរូបនេះបានប្រាប់ថា ដោយសារមរណភាពរបស់ប្រធានក្រុម Fiorentina កីឡាករ Astori ដែលធ្វើអោយ Buffon ប្ដូរចិត្តមិនចូលនិវត្តវិញ រួមជាមួយនឹងហេតុផលផ្សេងទៀតផងដែរ៕
ប្រភព៖ beIN Sport