Home ពត៍មានថ្មីៗ កីឡា Champions League រដូវកាលឆ្នាំ 2018-2019 Liverpoolយកឈ្នះParis Saint Germainក្នុងលទ្ធផល 3ទល់2

Champions League រដូវកាលឆ្នាំ 2018-2019 Liverpoolយកឈ្នះParis Saint Germainក្នុងលទ្ធផល 3ទល់2

829

យប់មិញនេះជំនួបនៅលើទឹកដីAnfieldរបស់ក្រុមLiverpoolទទួលភ្ងៀវ​Paris Saint Germainក្នុងព្រឹត្តិការណ៍Champions League រដូវកាលឆ្នាំ 2018-2019ក្រោមលទ្ធផល 3ទល់2​​​។ liverpoolក្រោមការដឹកនាំរបស់លោកJurGen Klopp បានរកគ្រាប់បាល់បានមុននូវនាទី​ ទី30ដោយកីឡាករ​ Danaiel Sturridge ហើយ6នាទីបន្ទាប់liverpoolទទួលបានបាល់11ម៉ែត្រស៊ុតដោយកីឡាករ James Milnerនាំមុខ2ទល់0មិនយូរប៉ុន្មានParis Saint Germainរកបានមួយគ្រាប់តាមពីក្រោមដោយកីឡាករ Thomas Meunierនូវនាទី​ ទី45មុនបញ្ចាប់តង់ទីមួយ។

ចូលមកដល់តង់ទី2នូវនាទី ទី83ទើបParis Saint Germainវាយបកតាមស្មើរវិញដោយកីឡាករ Kylian Mbappeក្រោមការដឹកនាំរបស់លោក Thomas Tuchel។ ប៉ុន្តែនាទី ទី90ក្នុងម៉ោងបន្ថែមLiverpoolបានស៊ុតយកឈ្នះក្រោមលទ្ធផល 3ទល់2ដោយកីឡាករ Roberto Firmino​។ចប់ការប្រកួតLiverpoolបានយកឈ្នះParis Saint Germainក្នុងលទ្ធផល 3ទល់2រកបាន3ពិន្ទុលើកំពូលតារាងក្នុង Group C ៕