BTS និង Charlie Puth នឹងសហការនៅឆាក MGA ឆ្នាំ 2018។
‘2018 MGA’ បាននិយាយថា “អ្នកនិពន្ធចម្រៀងនិងអ្នកចម្រៀងរបស់អាមេរិកគឺលោក Charlie Puth នឹងមានការសហការគ្នាមួយជាមួយក្រុមចម្រៀង K-Popដ៏ល្បី BTS នៅលើឆាកតន្រ្តី ‘2018 MGA'” ។ ទាំង BTS និង Charlie Puth សុទ្ធតែបាននិយាយថាពួកគេគឺជាអ្នកគាំទ្រគ្នាទៅវិញទៅមកនៅលើ Twitter ដូច្នេះវានឹងក្លាយជាឆាកតន្ត្រីមួយដែលអស្ចារ្យនៅពេលពួកគេសហការគ្នានៅក្នុងព្រឹត្ដិការណ៍នេះ។
2018 MGA នឹងត្រូវបានរៀបចំឡើងដោយ MBC Plus និង Genie Music ហើយនឹងប្រារព្ធឡើងនៅថ្ងៃទី 6 ខែវិច្ឆិកានៅទីក្រុង Incheon ខេត្ត Namdong Gymnasium ។