CL បានចូលរួមក្នុងអាល់ប៊ុមថ្មីរបស់ Black Eyed Peas!
កាលពីខែកញ្ញាវាត្រូវបានគេបញ្ជាក់ថា CL បានចូលរួមក្នុងអាល់ប៊ុមថ្មីដែលមានឈ្មោះថា “Masters of the Sun” ដែលបានរង់ចាំយូរមកហើយរបស់ Black Eyed Peas ។ ដោយផ្អែកលើបទចំរៀងដែលបានបង្ហាញនៅសប្តាហ៍នេះ CL បានបង្ហើរសំលេងរបស់នាងសម្រាប់បទទី 6 ដែលមានចំណងជើងថា “Dopeness”។
កាលពីមុន CL បានសម្តែងជាមួយ Black Eyed Peas ហើយពួកគេបានរក្សាចំណងមិត្តភាពដ៏ល្អនេះ។ អ្នកគាំទ្រកំពុងទន្ទឹងរង់ចាំកិច្ចសហការថ្មីរបស់ពួកគេដែលនឹងចេញមកនៅលើពិភពលោកនៅថ្ងៃទី 26 ខែតុលា។
សូមកុំភ្លេចតាមដានអាល់ប៊ុមថ្មីរបស់ Black Eyed Peas ជាមួយ CL!