អតីតក្រុមជើងឯកអឺរ៉ុប ព័រទុយហ្គាល់ បានយកឈ្នះក្រុមមកពីទ្វីបអាហ្រ្វិក ម៉ារ៉ុក ១-០ ឡើងឈរកំពូលតារាងនៃពូល B នៅ World Cup 2018 ។
នេះជាការសឹកម៉ារ៉ុកបានសម្រេចវិញ ក្រោយពេលព័រទុយហ្គាល់ចាញ់ម៉ារ៉ុក ៣-១ កាលពី World Cup 1986 នៅប្រទេសមិចស៊ិក ហើយម៉ារ៉ុកបានក្លាយជាក្រុមទី២ បន្ទាប់ពីអេហ្ស៊ីប ដែលជ្រុះចេញពី World Cup 2018 មុនគេ ក្រោយចាញ់២ប្រកួតដូចគ្នា។
កីឡាករខ្សែប្រយុទ្ធ Cristiano Ronaldo ជាអ្នកតែតគ្រាប់ជ័យជម្នះឲ្យព័រទុយហ្គាល់តាំងពីនាទីទី៤ ក្រោយទទួលបានបាល់ពីមិត្តរួមក្រុម Joao Moutinho។
គ្រាប់ពីការតែតនេះជាគ្រាប់ទី៤ របស់កីឡាករវ័យ ៣៣ឆ្នាំ Ronaldo ដែលកំពុងលេងឲ្យក្លឹប Real Madrid ក្នុង២ប្រកួតនៅ World Cup 2018 លើកទី២១នេះ ក្រោយធ្វើបានហែតទ្រីក ពេលព័រទុយហ្គាល់លេងបានស្មើ ៣-៣ កាលជួបអេស្ប៉ាញនៅថ្ងៃបើកឆាកក្នុងពូល B៕
ប្រភពពី៖Freshnews