Home ពត៍មានថ្មីៗ កម្សាន្ត Golf Pichayaបានស្រក់ទឹកភ្នែកនៅពេលដែលនិយាយដល់នាងKwan Usamanee…

Golf Pichayaបានស្រក់ទឹកភ្នែកនៅពេលដែលនិយាយដល់នាងKwan Usamanee…

2040

Golf​ បាននិយាយថាគាត់មានបញ្ហាជាច្រើនជាមួយKwanមុនពេលពួកគេចែកផ្លូវគ្នា។ពួកគេបានធ្វើជំនួញជាមួយគ្នាហើយពេលខ្លះក៏បានប្រើពាក្យសម្ដីមិនសមរម្យដាក់គ្នាទៅមកដោយសារតែខ្វែងគំនិតគ្នា។

សំរាប់ព៌តមានដែលថាលោកមានអ្នកទី៣មកបំបែកស្នេហាពួកគាត់នោះគឺមិនពិតទេ លោកបានបញ្ជាក់ថាលោកគ្មានស្រីណាទេដូចអ្វីដែលលោកបានបង្ហោះនៅលើគណនេយ្យInstagramរបស់គាត់។

ក្នុងឆ្នាំ២០១៧គាត់បានធ្វើការតែជាមួយនាងPoo PraiyaនិងSaiparn Apinya។ គ្មានតារាសម្ដែងថ្មីណាដូចដែលសារព៌តមានបានចុះនោះទេ។

សំរាប់ថ្លៃបណ្តាការគឺវាប្រហែល ៧០ទៅ៨០លានបាត( 2,195,900USD-2,509,600USD ) ដូចទៅនឹងអ្វីដែលលោកបាននិយាយជាមួយម្ដាយរបស់Kwan។

គាត់មិនបានដឹងថាម្ដាយរបស់Kwanនិយាយលេងជាមួយលោកឬក៏ជាការពិតនោះទេ។