Instagram បានប្រកាសចេញនូវមុខងារថ្មីឈ្មោះ IGTV ជាទីតាំងប្រមូលផ្ដុំនូវវីដេអូជាច្រើនប្រភេទ ដែលអ្នកប្រើប្រាស់អាចបង្ហោះវីដេអូដែលមានរយៈពេលវែងដល់ ១ ម៉ោងឯណោះ។ សំរាប់កម្មវីធីគឺមានស្រាប់នៅក្នុងកម្មវិធី Instagram តែម្ដងដែលអ្នកអាចបង្ហោះវីដេអូបាននិងទទួលបានលុយពីការចូលទស្សនារបស់អ្នកដែល Follow និងអ្នកដែលលេងនិងចូលមើលវីដេអូរបស់អ្នក។ វាធ្វើឡើងសំរាប់ទាំងអស់គ្នាមិនមែនតែបុគ្គលល្បីៗនោះទេអ្នកអាចធ្វើខ្លួនអោយល្បីក៏ថាបានតាមរយៈការបង្ហោះវីដេអូប្លែកៗរបស់អ្នក៕![]()