គេស្គាល់ថាជាលោក James Ma មនុស្សជាច្រើនមិនដឹងថាគាត់មានគ្រួសារពិតប្រាកដឈ្មោះ Assarasakorn ដែលជាគ្រួសារមួយដែលកំពុងធ្វើអាជីវកម្មលើការនាំចេញ – នាំចូលនិងអចលនទ្រព្យ។
និយាយទៅកាន់អ្នកយកព័ត៌មានតារាសម្តែងរូបនេះបានសារភាពថាមនុស្សមួយចំនួនបានស្គាល់ឈ្មោះពិតប្រាកដរបស់គាត់រួចហើយ។នៅពេលដែលគាត់បានចាប់ផ្តើមធ្វើការជាតារាសម្តែងថ្មី លោកA-Supachai អ្នកគ្រប់គ្រងរបស់គាត់ចង់ឱ្យគេនឹកឃើញឈ្មោះរបស់គាត់យ៉ាងងាយស្រួលដូច្នេះហើយបានជាគាត់ឱ្យឈ្មោះថា James Ma ជំនួសឱ្យការប្រើប្រាស់ឈ្មោះពិតប្រាកដរបស់គាត់សម្រាប់ធ្វើការនៅក្នុងឧស្សាហកម្មកម្សាន្តថៃ។ Maគឺជាឈ្មោះនាមត្រកូលឪពុករបស់គាត់។
តារាសម្តែងរូបនេះបានបន្ថែមថាគាត់មិនមានឈ្មោះហៅក្រៅដូចតារាសម្ដែងដទៃទៀតដូចជាលោកPope Thanawat ឬ Boy Pakorn ទេ។ ជាធម្មតាតារាសម្តែងថៃបានប្រើឈ្មោះហៅក្រៅនិងឈ្មោះពិតជាឈ្មោះនៅលើឆាករបស់ពួកគេ។
សម្រាប់ក្រុមហ៊ុនមួយគាត់ទទួលស្គាល់ថាវាជាអាជីវកម្មរបស់គ្រួសារគាត់មិនមែនជារបស់គាត់ទេ។ គាត់មិនមែនជាអ្នកមានទេហើយគាត់ត្រូវតែធ្វើការរកលុយដោយខ្លួនឯង៕