ពួកគេហាក់ដូចជាមានសុភមង្គលយ៉ាងរីករាយចាប់តាំងពីបានភ្ជាប់ពាក្យជាមួយគ្នាយ៉ាងពិតប្រាកដកាលពីមួយខែមុន។
ប៉ុន្តែ Justin Bieber និង Hailey Baldwin មើលទៅដូចជាខូចចិត្តកាលពីថ្ងៃអង្គារខណៈអ្នកទាំងពីរជិះកង់នៅជុំវិញតំបន់ West Side របស់ម៉ាន់ហាតាន់។
នៅកន្លែងមួយបុរសវ័យ 24 ឆ្នាំជនជាតិកាណាដារូបនេះបានយំខណៈដែលមិត្តស្រីជាតារាម៉ូដែលវ័យ 21 ឆ្នាំរបស់គាត់បានលួងលោម។
គូស្នេហ៍មយយគូនេះបានអង្គុយចុះនៅលើថ្មទាបដើម្បីនិយាយអំពីបញ្ហា។Justin Bieberបានអោនក្បាលចុះនិងយកដៃកាន់ក្បាលខណៈដែលកូនស្រីរបស់តារាសម្តែងលោក Stephen Baldwin បានលួងលោមគូដណ្តឹងរបស់នាង។នៅពេលមួយ Justin បានថើបក្បាលរបស់ Hailey។
Justinបានស្នើសុំ Hailey នៅថ្ងៃទី 7 ខែកក្កដានៅក្នុងទីក្រុងបាហាម៉ាដោយមានត្បូងពេជ្ររាងពងក្រពើដែលត្រូវបានគេប៉ាន់ស្មានថាមានទំហំចន្លោះពី 6 ទៅ 10 ការ៉ាត់និងមានតម្លៃ 500 000 ដុល្លារ៕