Home ពត៍មានថ្មីៗ កីឡា Messi ក្លាយជាកីឡាករដំបូងគេក្នុងប្រវត្តិសាស្ត្រ ដែលឈ្នះស្បែកជើងមាស ៥ ដង

Messi ក្លាយជាកីឡាករដំបូងគេក្នុងប្រវត្តិសាស្ត្រ ដែលឈ្នះស្បែកជើងមាស ៥ ដង

1136

ក្រោយពីរដូវកាល២០១៧-២០១៨ បានខិតមកដល់ទីបញ្ចប់ កីឡាករ Lionel Messi បានទទួលពានរង្វាន់ស្បែកជើងមាស ជាលើកទី៥។

ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីរូបនេះបានបង្ហាញទម្រង់លេងដ៏ល្អក្នុងរដូវកាលនេះដោយស៊ុតបញ្ចូលទីបានរហូតដល់៣៤គ្រាប់ឯណោះ(គ្រប់ក្របខ័ណ្ឌ) ដោយសរុបគឺទទួលបាន ៦៨ពិន្ទុ។

កីឡាករដែលឈរនៅលេខពីរនោះគឺខ្សែប្រយុទ្ធ Mohamed Salah ដែលស៊ុតបញ្ចូលបាន៣២គ្រាប់ សរុបគឺបាន៦៤ពិន្ទុ។

ដោយឡែក កីឡាករឆ្នើមរបស់ក្រុម Real Madrid ខ្សែប្រយុទ្ធ Cristiano Ronaldo ឈរនៅលេខ៨ ឯណោះដោយ២៥គ្រាប់ ហើយរកបានត្រឹមតែ៥០ពិន្ទុប៉ុណ្ណោះ ស្មើគ្នាជាមួយនឹងខ្សែប្រយុទ្ធ Luis Suarez។

 

 

គួរឲ្យដឹងថា ការឈ្នះនេះ ធ្វើឲ្យខ្សែប្រយុទ្ធ Lionel Messi ឡើងទៅឈរនៅលើតារាង (ឈ្នះបាន៥ដង) ដោយខ្សែប្រយុទ្ធ Cristiano Ronaldo បានឈរនៅលេខ២ (ឈ្នះបាន៤ដង)៕