តារាសម្ដែងរូបរាងសង្ហារជាមួយនឹងសាច់ដុំកង់ៗដែលសម្ដែងជាតួអង្គ Thor ក្នុងផលិតកម្មយក្ស Marvel ពេលនេះលោកត្រូវបានជ្រើសរើសសម្ដែងជាតួឯកក្នុងខ្សែភាពយន្តរបស់ Netflix ។
ថ្មីៗនេះក្រុមហ៊ុនចែកចាយសេវាមើលភាពយន្តតាមអ៊ីនធឺណិត Netflix បានប្រកាសគម្រោងថតភាពយន្តថ្មីចំណងជើងថា “Dhaka” ជាភាពយន្តថ្មីបែបចាប់ជំរិត ជាពិសេសលោក Chris Hemsworth គឺជាតួឯកផងដែរ។
ចំពោះសាច់រឿងផ្សេងៗពាក់ព័ន្ធភាពយន្តនេះគឺមិនទាន់ដឹងច្បាស់នៅឡើយ ប៉ុន្តែវាគឺជាភាពយន្តបែបវាយតប់បាញ់ប្រហារ ដែលនិយាយអំពីបុរសម្នាក់មានបេសកកម្មជួយសង្គ្រោះក្មេងប្រុសសញ្ជាតិឥណ្ឌាមួយរូប ត្រូវបានគេចាប់ជំរិត។
លោក Joe Russo ដែលជាអ្នកដឹកនាំរឿង “Avengers: Infinity War” ជាអ្នកសរសេរប៉ារ៉ូលសាច់រឿង ចំណែកឯលោក Sam Hargrave ដែលធ្លាប់តែសម្ដែងជាតួអង្គជំនួស “Stunt” នឹងបង្ហាញស្នាដៃជាអ្នកដឹកនាំរឿងដំបូង៕