Neymar បានសំដែងអារម្មណ៍មិនសប្បាយចិត្ត នៅពេលដែលមិត្តល្អរបសគេគឺ Lucas Moura នឹងចាកចេញពី PSG នៅពេលដែលទ្វារដោះដូរកីឡាករត្រូវបានបិទ។
Moura ត្រូវបានគេរំពឹងថានឹងផ្ទេរទៅកាន់ Tottenham ហើយត្រូវបានគេរាយការណ៍មកថាបានធ្វើតេស្ដសុខភាព នៅថ្ងៃពុធពេលព្រឹក។
ប៉ុន្ដែ Neymar ដែលបានចូលរួមជាមួយនឹង PSG កាលពីឆ្នាំ២០១៧ ក្នុងតំលៃ ១៩៧លានផោន គិតថា Moura ជាមិត្តរួមក្រុមដ៏ល្អ គេមិនគួរចេញពីក្លឹបនោះទេ។
ទោះបីជាយ៉ាងណាក្ដី អតីតកីឡាករ Barcelona រំពឹងថាមិត្តភក្ដិដ៏ល្អរបស់គេ នឹងអាចជាប់ជម្រើសដំបូងសំរាប់ក្លឹបថ្មីដែលគេផ្ទេរទៅនោះ ព្រមទាំងអាចចូលក្រុមជម្រើសជាតិប្រេស៊ីលវិញ ដែលរូបគេមិនបានជាប់ជម្រើសតាំងពី ឆ្នាំ ២០១៦មក។
មិនត្រឹមតែ Neymar នោះទេដែលបាននិយាយអំពីការចាកចេញរបស់់ Moura សូម្បីតែខ្សែការពារ Marquinhos ក៏បានថ្លែងថាមិត្តរួមក្រុមរបស់គេ នឹងចូលរួមជាមួយនឹងក្លឹបាមាន់ខ្នាយមាស ហើយបានជូនពរអោយជោគជ័យនៅទីនោះផងដែរ៕
ប្រភព៖ TalkSport