Home ពត៍មានថ្មីៗ កីឡា Ronaldo បាញ់ពីរគ្រាប់ជួយ Real យកឈ្នះ Juventus មិនអោយតដៃរួច

Ronaldo បាញ់ពីរគ្រាប់ជួយ Real យកឈ្នះ Juventus មិនអោយតដៃរួច

1067

ខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្រុម Real Madrid រកបានពីរគ្រាប់ទល់នឹងក្រុម Juventus ធ្វើអោយក្រុមអធិរាជស ទទួលបានជ័យជំនះ ៣-០ នៅក្នុងជើងទី១វគ្គ៨ក្រុមចុងក្រោយ Champions League។

 

ខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំរូបនេះ បានបង្កើតកំនត់ត្រាប្រវត្តិសាស្ដ្រមួយ នៅពេលដែលរូបគេរកបានគ្រាប់ទីមួយនៅពេលដែលការប្រកួតបានចាប់ផ្ដើមបីនាទី ក្រោយការបញ្ជូនយ៉ាងល្អពី Isco ដែលធ្វើអោយរូបគេ ក្លាយជាកីឡាករដែលអាចរកគ្រាប់បាល់១០ប្រកួតជាប់គ្នានៅ Champions League។

 

ទោះបីជាយ៉ាងណាក្ដិ ក្រុមអ៊ីតាលីក៏មានឱកាសផងដែរក្នុងប្រកួតនោះនៅក្នុងតង់ទី១ តែមិនបានសំរេច តែ ខ្សែបម្រើ Toni Kroos របស់ Real ក៏កៀកនឹងរកបានគ្រាប់ទី២ផងដែរ ដោយស៊ុតពីចំងាយប៉ះនឹងរបារទី។

 

បច្ចុប្បន្ន Ronaldo រកបាន១៦គ្រាប់នៅក្នុងជំនួប១០ប្រកួតនៅ Champions League ១៤គ្រាប់នៅក្នុងរដូវកាលនេះ ហើយពីរគ្រាប់នៅវគ្គផ្ដាច់ព្រត្រកាលពីរដូវកាលមុនជាមួយនឹង Juventus។

 

ដោយឡែកសំរាប់ការប្រកួតរវាងក្រុម Sevilla និង Bayern Munich វិញ ក្រុមអេស្ប៉ាញដែលជាម្ចាស់ផ្ទះត្រូវបរាជ័យ ១-២ ទោះបីជានាំមុខមុន ១គ្រាប់ដោយខ្សែបម្រើ Pablo Sarabia ក្ដី។

ក្រុមភ្ញៀវ Bayern Munich បានវាយបកតាមស្មើ បន្ទាប់ពីកីឡាករ Jesus Navas ធ្វើអោយបាល់ចូលទីរបស់ក្រុមខ្លួនឯង ហើយ Thiago Alcantara រកបានមួយគ្រាប់ទៀត ធ្វើអោយអ្នកចាត់ការ Bayern លោក Jupp Heynckes មិនសូវមានការបារម្ភសំរាប់ការប្រកួតជើងទី២ ព្រោះត្រូវលេងនៅក្នុងទឹកដីអាល្លឺម៉ង់៕