Home ពត៍មានថ្មីៗ កីឡា Ronaldo មានបំនងទិញក្លឹបលីគលំដាប់ទី២ របស់អឺរ៉ុប

Ronaldo មានបំនងទិញក្លឹបលីគលំដាប់ទី២ របស់អឺរ៉ុប

2256

អតីតកីឡាករឆ្នើមរបស់ ក្លឹប Real Madrid និង Barcelona លោក Ronaldo Nazário កំពុងពិចារណាចង់ទិញក្លឹបលីគទី២ នៅអេស្ប៉ាញ​ ឬ អង់គ្លេស នេះបើតាមសម្ដីរបស់លោកក្នុងបទសម្ភាសន៍ជាមួយនឹង កាសែត។ 

 

Ronaldo បានចូលនិវត្តពីពិភពបាល់ទាត់ នៅឆ្នាំ ២០១១ ប៉ុន្ដែរូបគាត់មិនចង់ទៅណាចោលបាល់ទាត់នោះទេ។ បុរសវ័យ ៤១ឆ្នាំរូបនេះ មិនចង់មានតំនែងក្នុងសហពន្ធ័បាល់ទាត់របស់ប្រេស៊ីលនោះទេ ប៉ុន្ដែលោកចង់ក្លាយជាម្ចាស់ក្លឹបបាល់ទាត់។

 

គួរបញ្ជាក់ថា អតីតខ្សែប្រយុទ្ធជម្រើសជាតិប្រេស៊ីលរូបនេះ កំពុងសំលឹងមើលក្លឹបដែលលេងនៅក្នុងលីគ Championship(របស់អង់គ្លេស) ឬ Segunda División(របស់អេស្ប៉ាញ) ដែលជាក្លឹបលំដាប់ទី២ នៅលីគកំពូលអឺរ៉ុប៕

 

ប្រភព៖ AS