Home ពត៍មានថ្មីៗ កម្សាន្ត Shawn Mendes សន្យាថាការសហការជាមួយ BTS នឹងកើតឡើង

Shawn Mendes សន្យាថាការសហការជាមួយ BTS នឹងកើតឡើង

1042

Shawn Mendes បានបញ្ជាក់ថាការសហការរបស់គាត់ជាមួយនឹង BTS កំពុងកើតឡើង!

ក្នុងអំឡុងពេលនៃការចាក់ផ្សាយ “The Roz និង Mocha Show” នាពេលថ្មីៗនេះ Shawn Mendes ត្រូវបានសួរអំពីកិច្ចសហការដែលអាចទៅរួចរបស់គាត់ជាមួយក្រុមតន្ត្រីកូរ៉េបុរសដ៏ល្បីបំផុតនៅក្នុងពិភពលោក។

Shawn Mendes បាននិយាយថា “ពួកគេគឺជាក្រុមដែលពិបាកក្នុងការចូលរួមជាមួយ ដោយសារពួកគេជាមនុស្សរវល់ច្រើន ហើយខ្ញុំមិនមានឃ្លាចម្រៀងក្នុងការសហការគ្នារបស់ពួកគេនៅឡើយទេប៉ុន្តែវានឹងកើតឡើង” ។

ចំពោះសំណួរដែលសួរនៅពេលណោះ Shawn បានឆ្លើយតបថា “ខ្ញុំមិនអាចផ្តល់ឱ្យនូវកាលបរិច្ឆេទជាក់លាក់បានទេព្រោះយើងមិនទាន់បានចេញក្រៅជុំគ្នានិងសរសេរបទចម្រៀងនៅឡើយទេប៉ុន្តែវានឹងកើតឡើងព្រោះខ្ញុំស្រឡាញ់ពួកគេនិងអ្នកគាំទ្ររបស់ពួកគេផងដែរដូច្នេះខ្ញុំសន្យា” ។

រង់ចាំទាំងអស់គ្នាដើម្បីទទួលបានព័ត៌មានថ្មីៗអំពី BTS x Shawn Mendes!