នៅថ្ងៃទី 21 ខែកញ្ញា Starship Entertainment បានបង្ហាញពីកាលវិភាគនៃការមកដល់នូវអាល់ប៊ុមថ្មីរបស់តារាចម្រៀងSoyuដែលមានចំណងជើងថា “RE:FRESH” ។ អាល់ប៊ុមថ្មីនេះគឺជាផ្នែកទី 2 នៃអាល់ប៊ុមសូឡូទី 1 របស់សមាជិកក្រុមចម្រៀង SISTAR រយៈពេល 10 ខែបន្ទាប់ពីការវិលត្រលប់មកវិញរបស់នាងជាលើកដំបូងនៅក្នុងខែធ្នូឆ្នាំ 2017 ជាមួយ “RE:BORN” ។
យោងតាមកាលវិភាគត្រលប់មកវិញ Soyu នឹងមានការចេញបង្ហាញរូបថតសម្ងាត់ជាបន្តបន្ទាប់ រូបភាពអាល់ប៊ុម ឈុតវីឌីអូបទចំរៀងខ្លី និងការបង្ហាញអាល់ប៊ុម។ អាល់ប៊ុមថ្មីនេះនឹងរួមបញ្ចូលការសហការជាមួយផលិតករដ៏ល្បីដូចជា GroovyRoom រួមជាមួយនឹងការចូលរួមរ៉េបពីតារាចម្រៀងរ៉េប Sik-K ។
RE:FRESH របស់ Soyu ត្រូវបានកំណត់សម្រាប់ការចេញផ្សាយនៅថ្ងៃទី 4 ខែតុលា។ រង់ចាំតាមដានសម្រាប់ការវិលត្រលប់របស់នាងទាំងអស់គ្នា!