Home ពត៍មានថ្មីៗ បច្ចេកវិទ្យា Vivo មានកាមេរ៉ាលូតចេញខាងលើសំរាប់Selfie បានចេញជាផ្លូវការហើយ

Vivo មានកាមេរ៉ាលូតចេញខាងលើសំរាប់Selfie បានចេញជាផ្លូវការហើយ

937

Vivo ដែលមានអេក្រង់លាតពេញតួនិងមានកាមេរ៉ាខាងលើបើកលូតចេញសម្រាប់Selfie បាន​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​កាល​ពី​យប់​មិញ​នេះ ​ជា​ម៉ូដែល​ NEX របស់​ក្រុមហ៊ុន​ចិន​ Vivo។

 

សំរាប់Vivo NEX នេះដែរមានលក្ខណៈពិសេសមួយចំនួនដូចជា៖

-Vivo NEXមានផ្ទៃ​អេក្រង់​ចំនួន​ ៩១,២៤%

-ប្រភេទ​អេក្រង់​ Ultra FullView មាន​ទំហំ​ ៦,៥៩ អ៊ីញ​ Super AMOLED កម្រិត​ FHD+

-បង្កប់​កាមេរ៉ា​ Selfie ចូល​ក្នុង​តួ​ខ្លួន​ទូរសព្ទ នេះ​មាន​កម្រិត ៨ MP និង​មាន​ Aperture f/2.0។

-Screen SoundCasting Technology ដែល​អាច​បញ្ចេញ​សំឡេង​តាម​រយៈ​អេក្រង់​​របស់​ Vivo NEX នេះ​ផ្ទាល់

-អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​​ ១២៨/២៥៦ GB រួម​ទាំង​ថ្ម​ទំហំ​ ៤០០០ mAh។

-NEX គឺ​ជា​ស្មាតហ្វូន​ប្រភេទ Flagship ដែល​មាន​បំពាក់​នូវ​បន្ទះ​ឈីប​ Snapdragon 845, RAM ទំហំ​ ៨ GB

-កាមេរ៉ា​ខាង​ក្រោយ​ជា​ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ កាមេរ៉ា​មេ​មាន​កម្រិត​ ១២ MP ជា​មួយ Aperture f/1.8 កាមេរ៉ា​ទីពីរ​សម្រាប់​វាស់​ជម្រៅ​រូបភាព​មាន​កម្រិត​ ៥ MP និង Aperture f/2.4

-កាមេរ៉ា​នេះ​មាន​បញ្ចូល​នូវ​​បច្ចេកវិទ្យា​ AI

 

Vivo NEX នឹង​មាន​លក់​ផ្ដាច់​មុខ​នៅ​ប្រទេស​ចិន​ នៅ​ថ្ងៃ​ទី​ ២៣ ខែ​មិថុនា និងមានដាក់លក់តាមតម្លៃនៃទំហំ​អង្គ​ផ្ទុក​ទិន្នន័យ៕​​​​​​