Home ពត៍មានថ្មីៗ កីឡា Xavi បង្ហើបឈ្មោះកីឡាករ ២រូប ដែលនឹងជំនួសតំណែង Messi និង Ronaldo នាពេលអនាគត

Xavi បង្ហើបឈ្មោះកីឡាករ ២រូប ដែលនឹងជំនួសតំណែង Messi និង Ronaldo នាពេលអនាគត

2287

បរទេស៖ វីរបុរសរបស់ក្រុម Barcelona កីឡាករ Xavi បានបង្ហាញឈ្មោះកីឡាករ ២រូប ដែលរូបគេគិតថា នឹងមកជំនួសតំណែងកំពូលកីឡាករ Messi និង Ronaldo នាពេលអនាគត។បុរសសញ្ជាតិអេស្ប៉ាញ រូបនេះ សព្វថៃ្ងកំពុងលេងនៅក្រុម Al-Sadd SC ដែលស្ថិតក្នុងប្រទេសកាតា។

 

គួរឲ្យដឹងថា កីឡាករ Xavi ក៏ធ្លាប់បានលេងជាមួយនឹង Messi អស់ពេល ១០រដូវកាល និងបានលេងទល់នឹង Ronaldo រយៈពេល ៦រដូវកាលផងដែរ។Xavi បានចំណាយពេល ១៧ឆ្នាំ ក្នុងកីឡដ្ឋាន Nou Camp ជាទីដែលរូបគេឈ្នះពាន La Liga ចំនួន៦ដង Champions League ៤ដង ហើយត្រូវបានគេចាត់ទុកថា ជាខែ្សបម្រើដ៏ល្អជាងគេម្នាក់ក្នុងលោក។

 

 

យ៉ាងណាមិញ កីឡាករវ័យ ៣៨ឆ្នាំ រូបនេះ ក៏បាននិយាយដែរថា Neymar និងមិត្ដរួមក្រុម Kylian Mbappe នឹងក្លាយជាដៃគូប្រជែងគ្នា ក្នុងពេលអនាគតជាមិនខាន។ ពោលគឺ កីឡាករទាំងពីរនាក់នេះ អាចនឹងជំនួសតំណែង Messi និង Ronaldo។

 

នៅពេលដែលត្រូវគេសួរទាក់ទងនឹង Mbappe កីឡាករសញ្ជាតិអេស្ប៉ាញ រូបនេះ និយាយថា៖

«ពេលដែល Messi និង Ronaldo ចូលនិវត្ដន៍ ពួកគេទាំង២ (Neymar និង Mbappe) នឹងប្រជែងគ្នា ដើម្បីក្លាយជាកីឡាករល្អជាងគេលើលោក» ៕