ក្នុងកម្មវិធី Computex ឆ្នាំ ២០១៨ ក្រុមហ៊ុន Asus បានដាក់បង្ហាញ ZenBook Pro ថ្មី ដែលមានបង្កប់នូវអេក្រង់ទំហំប៉ុនស្មាតហ្វូន ចូលទៅក្នុង TouchPad។ជាមួយគ្នានេះផងដែរខាងក្រុមហ៊ុន Asus បានបញ្ជាក់ថាក្រុមហ៊ុនបានចេញនូវម៉ូឌែលដែលមាន Smart TouchPad នេះមុនគេ ដែលមានមុខងារដំណើរការជាច្រើនផងដែរដូចជា៖ ម៉ាស៊ីនគិតលេខ, ប្រតិទិន និង Keypad សម្រាប់ចុចលេខជាដើម។
លក្ខណៈសម្បត្តិរបស់ ZenBook Pro មានដូចជា ៖
-CPU ៖ Intel Core i9-8950K ឬ Core i7-8750H ឬ Core i5-8300H
-អេក្រង់ ៖ ទំហំ ១៥,៦ អ៊ីញ កម្រិត 4K ប្រភេទ LCD
-ក្រាហ្វិក ៖ Nvidia GeForce GTX 1050 Ti 4GB
-ទម្ងន់ ៖ ១,៨៨ គីឡូក្រាម
-RAM ៖ ទំហំដល់ ១៦ GB
-អង្គផ្ទុកទិន្នន័យ ៖ ១ TB ឬ ៥១២ GB ប្រភេទ PCIe SSD ឬ ទំហំ ២៥៦ GB ប្រភេទ SATA SSD
-ថ្ម ៖ អាចប្រើបានរយៈពេល ១០ ម៉ោង
ក្រុមហ៊ុន Asus និងដាក់លក់ ZenBook Pro 15 នៅពាក់កណ្តាលខែកក្កដាសម្រាប់តម្លៃចាប់ផ្តើមពី $ 2,299 ។