Home ពត៍មានថ្មីៗ កីឡា Zidane ថាកីឡាករពីររូបនេះតែងតែសំខាន់សំរាប់រូបលោកជានិច្ច

Zidane ថាកីឡាករពីររូបនេះតែងតែសំខាន់សំរាប់រូបលោកជានិច្ច

1294

ក្រោយក្រុម Real Madrid បានទទួលជ័យជម្នះក្នុងលទ្ធផល 3-1 លើក្រុម Leganes កាលយប់មិញនេះ ជាក់ស្តែងកីឡាករ Lucas Vazquez និងកីឡាករ Marco Asensio បានតួរយ៉ាងសំខាន់ក្នុងការប្រកួតមួយនេះ ។

 

យ៉ាងណាមិញកីឡាករឆ្នើម Cristiano Ronaldo ត្រូវបានលោក Zinedine Zidane អនុញ្ញាតឲ្យសម្រាក ហើយគ្រូបង្វឹករូបនេះបានដាក់កីឡាករសញ្ជាតិអេស្ប៉ាញ Lucas នឹង Asensio ឲ្យជាប់ជាកីឡាករជម្រើសតំបូងសម្រាប់ក្រុមជាមួយគ្នា ។

 

មិនតែប៉ុណ្ណោះគ្រូបង្វឹករូបនេះបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរបស់គាត់ថា “ខ្ញុំគិតថាពួកគេតែងតែមានសារៈសំខាន់សម្រាប់ខ្ញុំ” ។លោកបានបន្តទៀតថា ” ខ្ញុំសប្បាយចិត្តចំពោះ Lucas ព្រោះគាត់សមនឹងទទួលបាន នៅពេលដែលគាត់បានប្រឹងប្រែង “។ “គាត់មានការប្រកួតដ៏អស្ចារ្យមួយដូចទៅនឹង Asensio ដែរ ហើយខ្ញុំចូលចិត្តកីឡាករទាំងអស់ “៕