សង្គម

គ្រួសារជនរងគ្រោះម្នាក់ដង្ហោយរកយុត្តិធ៌មចំពោះក្រុមគ្រួសារពីការមិនទទួលខុសត្រូវរបស់ក្រុមហ៊ុន PRUDENTIAL

ពិតណាស់រាល់ប្រទេសជឿនលឿនប្រទេសអភិវឌ្ឍន៍និងកំពុងអភិវឌ្ឍន៍ក្ដីគឺតែងតែមានក្រុមហ៊ុនធានារ៉ាប់រងលើគ្រប់សេវាកម្ម មិនថាអាយុជីវិត ទ្រព្យសម្បតិ្ត និងធានារ៉ាប់រងជាច្រើនប្រភេទទៀតតាមតម្រូវការរបស់អតិថិជន។ ដោយឡែកនៅប្រទេសកម្ពុជាយើងក៏មានក្រុមហ៊ុនធានារ៉ាប់រងរីកដុះដាលច្រើនផងដែរ ដែលមានសេវាកម្មជាច្រើនតាមតម្រូវការរបស់អតថិជន ។ ប៉ុន្តែថ្មីៗនេះមានរឿងមួយដែលមិនអាចទទួលយកបានឡើយបើវាជាការពិតដែលថាខាងក្រុមហ៊ុន ធានារ៉ាប់រងមួយនៅស្រុកខ្មែរមិនដោះស្រាយបញ្ហាដល់អតិថិជន។ តាមរយៈគណនេយ្យហ្វេសប៊ុកអតិថិជនម្នាក់របស់ក្រុមហ៊ុន PRUDENTIAL បានរៀបរាបថា ៖ «​ខ្ញុំបាទចង់សួរយោបល់បងប្អូនអំពីក្រុមហ៊ុនធានារ៉ាប់រងប្រូឌិនសលព្រោះថានៅពេលប្រពន្ធរបស់ខ្ញុំបានស្លាប់ ក្រុមហ៊ុនធានារ៉ាប់រងមួយនេះមិនមានយុត្តិធម៏សំរាប់ក្រុមគ្រួសាររបស់ខ្ញុំបាទទេ គ្រួសាររបស់ខ្ញុំបានទិញសេវាធានារ៉ាប់រងរបស់ក្រុមហ៊ុនមួយនេះក៏ប៉ុន្តែក្រុមហ៊ុនធានារ៉ាប់រងមួយនេះមិនមានការទទួលខុសត្រូវលើសំណងរបស់ក្រុមគ្រួសារខ្ញុំបាទទេ ។ ដោយសារគ្រួសាររបស់ខ្ញុំមិនចេះផ្លូវច្បាប់ទេ ចឹងហើយក្រុមហ៊ុនខាងលើលើកយករឿងនេះរឿងនោះមកនិយាយហើយអត់ចង់សងសំណងមកគ្រួសារខ្ញុំទេហើយសុំពេលនេះពេលនោះដែលជាហេតុមិនចង់សងសំណងមកគ្រួសារខ្ញុំទេចឹងហើយសូមបងប្អូននៅក្នុងសង្គម Facebook ជួយ ដល់គ្រួសារខ្ញុំផង គ្រួសាររបស់ខ្ញុំរងនៅរឿងអយុត្តិធម៌ខ្លាំងណាស់សូមសម្ដេចពុកនឹងសម្ដេចម៉ែជួយគ្រួសារកូនផង» ។ បើសិនជាការពិតមែននោះសូមខាងក្រុមហ៊ុនជួយរកវិធីដោះស្រាយដល់អតិថិជនអោយបានសមស្របផង៕

កម្សាន្ត

ប្លែកៗ

មិនធម្មតាកណ្តូបតូចមួយសោះមានសមត្ថភាពអាចសម្លាប់សត្វបង្គួយដ៏ធំយកមកធ្វើចំណីយ៉ាងឆ្ងាញ់(មានវីដេអូ)

នៅលើពិភពលោកយើងនេះរឿងអ្វីក៏អាចកើតឡើងបានដែរ មានរឿងខ្លះស្របតាមធម្មជាតិ ហើយរឿងហេតុខ្លះទៀតក៏វាអាចប្រឆាំងជាមួយធម្មជាតិវិញផងដែរ ។ អ្នកពិតជាភ្ញាក់ផ្អើលជាមិនខាននៅពេលអ្នកបានឈើញវីដេអូដែលបង្ហាញពីសត្វកណ្តុបតូចមួយដែលធ្លាប់តែជាចំណីរបស់សត្វល្មូនមួយចំនួន អាចវាយប្រហារជាមួយសត្វធំជាងខ្លួនធ្វើជាចំនីចម្អែតក្រពះបាន។ តាមរយៈវីដេអូនេះបានបង្ហាញអោយឃើញថាអ្វីក៏ដោយដែលមានអំណាចមាន ទំហំធំ ឥទិ្ធពលយ៉ាងណា មិនប្រាកដថាមិនចាញ់គេនោះទេគង់មានថ្ងៃភ្លាត់ស្នៀតម្ដងម្កាលទេ៕ ខាងក្រោមនេះជាវីដេអូកណ្តូបចាប់ស៊ីបង្កួយ៖ https://www.facebook.com/PamaClips/videos/2469448439951327/  

មិនមែនលំៗយកតែលុយទេ!២០១៩ហើយសូម្បីតែព្រះភូមិគោរពបូជានៅមុខផ្ទះក៏ជាវីឡាដែរ

មិនធម្មតាទេប្រទេសកាន់តែជឿនលឿន មនុស្សមានចំនេះវិជ្ជាខ្ពស់ក៏មានច្រើនរបស់អ្វីក៏អាចកើតឡើងបានដោយសារតែមនុស្សចេះកែច្នៃសូម្បីតែព្រះភូមិនៅមុខផ្ទះដែលយើងគោរពបូជាសព្វថ្ងៃក៏ច្នៃចេញជាវីឡាបានយ៉ាងល្អឥតខ្ចោះផងដែរ។ តាមរយៈប្រភពផេកហ្វេសប៊ុកមួយដែលបានបង្ហោះរូបភាពជាច្រើននៅលើបណ្តាញសង្គមដោយបានសរសេរបែបកំប្លែងថា ៖ « រៀនចប់ Architecture ម៉ែអោយលក់ព្រះភូមិ ។ ហ៊ានតែសើចបាប..» រូបភាពទាំងនោះបានបង្ហាញពី ព្រះភូមិដែលប្រជាជនគោរពបូជាតាមសាសនាព្រះពុទ្ធបានសាងសង់ជាវីឡាយ៉ាងប្រណិតដូចវីឡាមែនទែនបេះបិទដែលពិតជាទាក់ទាញខ្លាំងមែនទែន។ ចង់ដឹងថាវីឡាព្រះភូមិស្អាតកម្រិតណាទស្សនារូបភាពខាងក្រោម៖  
49,296FansLike
- Advertisment -

កីឡា

យល់ដឹង

ចង់ដឺងអត់ ថាតើTheProject Center មានប្រម៉ូសិនអ្វី ខ្លះសំរាប់អតិថិជនដែលមកប្ដូរប្រេង ម៉ាស៊ីន?

ហេតុផលអីបានលោកអ្នកត្រូវការផ្លាស់ប្ដូរប្រេងម៉ាស៊ីនរបស់លោកអ្នកអោយបានទៀងទាត់?វាពិតជារឿងដ៏សំខាន់ ដែលម្ចាស់រថយន្តទាំងអស់គួរតែដឹងនឹងបង្កើតការប្រុងប្រយត្ន័អោយបានខ្ពស់។ ការផ្លាស់ប្តូរប្រេងម៉ាស៊ីនឡានត្រឹមត្រូវ តាមបច្ចេកទស គឺវាធ្វើអោយឡានរបស់លោកអ្មកបើកបរបានយូរលឿនឆ្ងាយ មិនឆាប់ក្ដៅម៉ាស៊ីន ជួយសំអាតដល់ប្រពន្ធ័គ្រឿងក្នុងរបស់រថយន្តមិនឆាប់ខូច។ អ្វីដែលសំខាន់ជាងនេះទៀត លោកអ្នកគួរតែធ្វើការសំរេច ចិត្តអោយបានត្រឺមត្រូវក្នុងការជ្រើសរើសប្រេងម៉ាស៊ីន  ដូច្នេះនៅ The Project Center ប្រមូលផ្តុំ អ្នកជំនាញខ្ពស់ ដែលយល់ច្បាស់ពីប្រភេទយានយន្ត និង ប្រភេទប្រេងម៉ាសុីនដែលត្រូវនឹងយានយន្តរបស់អតិថិជន ។ កាន់តែអស្ចារ្យជាងនេះលោកអ្នកមកផ្លាស់ប្តូរប្រេងម៉ាស៊ីនចាប់ពីថ្ងៃនេះតទៅ នឹងទទួលបាននូវ ឱកាសឈ្នះរង្វន់យ៉ាងច្រើនពីTheProject Center ដូចជាទទួលបានការបញ្ចុះតំលៃភ្លាមៗ...

រកឃើញកន្លែងលាងសម្អាតរថយន្តធំជាងគេបង្អស់នៅក្នុងតំបន់ជ្រោយចង្វារ ប្រើសុទ្ធតែសាប៊ូការពារUV ឯតម្លៃវិញសមរម្យសឹងតែមិនគួរឲ្យជឿ

តើអ្នកយល់យ៉ាងណាដែរពីសេវាកម្មថែទាំរថយន្តនៅក្នុងទីក្រុងភ្នំពេញនាពេលបច្ចុប្បន្ននេះ? ពិតណាស់មនុស្សភាគច្រើនគឺតែងតែស្រលាញ់ចូលចិត្ត ថែរក្សាអ្វីដែលជារបស់ខ្លួនមិនថា ឡាន ម៉ូតូ កង់ ផ្ទះ និងមានរបស់របសរជាច្រើនទៀតដែលជាសម្បត្តិផ្ទាល់ខ្លួនដែលយើងថែរក្សាការពារ រហូតដល់មានការប្រើប្រាស់សេវាកម្មថែរក្សារបស់ទាំងនោះផងដែរ។ ដោយសារតែប្រទេសកម្ពុជានាពេលបច្ចុប្បន្នមានការអភិវឌ្ឍន៍ ប្រជាជនមានជីវភាពធូធារច្រើនរហូតបងប្អូនខ្លះមានលទ្ធភាពទិញផ្ទះ និងមានរថយន្តផ្ទាល់ខ្លួន ២ឬ៣គ្រឿង។ ជាពិសេសនោះគឺទីក្រុងរបស់យើងសព្វថ្ងៃនេះមានរថយន្តជាច្រើនគ្រឿងផង ដែលរាល់ម្ចាស់របស់រថយន្តតែងតែបារម្មណ៍យកចិត្តទុកដាក់ថែទាំដោយខ្លួនឯង និងត្រូវការការថែទាំពីបណ្តាសេវាកម្មថែទាំរថយន្តនានាផងដែរ។ កាលពីមិនទាន់ជឿនលឿនខ្លាំង កន្លែងលាងរថយន្តមួយចំនួនមិនទាន់មានការសម្អាតបានស្អាតបាតនោះទេ គឺសម្អាតបានតែតួខាងក្រៅរបស់យានយន្ត ហើយក៏មិនបានគ្រប់ជ្រុងជ្រោយនោះទេ រហូតក្រោយមកក៏មានកន្លែងខ្លះមានការសម្អាតទាំងក្នុងនិងក្រៅរថយន្តតែក៏នៅតែមិនគ្រប់គ្រាន់សម្រាប់អតិថិជនដែលស្រលាញ់រថយន្តខ្លាំងនោះទេ ។ បច្ចុប្បន្ននេះគឺពិបាកណាស់ក្នុងការស្វែងរកទីកន្លែងលាងរថយន្តបានស្អាត ទាក់ចិត្តអតិថិជនណាស់ ក៏ព្រោះតែមានការបិទទីតាំងលាងសម្អាតរថយន្តជាច្រើននៅទីក្រុងភ្នំពេញក៏ព្រោះតែការសាងសង់អគារធំៗ ប៉ុន្តែមានទីតាំងមួយដែលជាទីតាំងលាងរថយន្តដែលទើបតែបង្កើតមានស្តង់ដារជាពិសេសធ្វើអោយអតិថិជនជាប់ចិត្ត មិនខកបំណង គឺមានThe...

មិនធម្មតា!វ័យក្មេងសោះកម្លោះសង្ហារទាំងពីររូបនេះរៀនចប់ជំនាញបើកបរយន្តហោះលំដាប់អន្តរជាតិនៅក្រៅប្រទេស

បច្ចុប្បន្នទីផ្សារការងារគឺធំទូលាយណាស់មិនថាអ្នករៀនផ្នែកអ្វីជំនាញអ្វីនោះទេសំខាន់អ្នកចេះច្បាស់លាស់អ្នកអាចទទួលបានការងារដ៏សមប្រកបនឹងមានមុខមាត់ខក្នុងសង្គមដូចគ្នា។ ជំនាញអ្វីក៏ដោយយើងអាចបញ្ចប់មិនមែនងាយស្រួលនោះទេ ជាពិសេសនោះការងារពាក់ព័ន្ធជាមួយគ្រឿងម៉ាស៊ីនគឺស្មុគស្មាញហើយលំបាកខ្លាំង។ មនុស្សតិចបំផុតដែលអាចសម្រេចក្ដីស្រមៃពួកគេជាមួយជំនាញដែលលំបាកទាំងនោះសម្រាប់ខ្លួននិងសង្គមជាតិ។   ជាក់ស្តែង កម្ពុជា ពិតជាមានមោទនភាព ដោយកូនខ្មែរដ៏សង្ហាពីររូប បានជំនះឧបសគ្គ និងបញ្ចប់ការសិក្សាផ្នែកបើកបរយន្តហោះ នៅក្រៅប្រទេស បានយ៉ាងជោគជ័យក្នុងវ័យក្មេងបែបនេះ។ ទី១. លោក​ លឹមស្រេង សេដ្ឋាមុនី (បញ្ចប់ការសិក្សានៅអាមេរិក និងហ្វីលីពីន) គឺជា​អ្នក​បើក​យន្តហោះ​វ័យ​ក្មេង​​ដំបូង​បំផុត​របស់​កម្ពុជា ដោយកាលនោះលោកមានអាយុទើបតែ ១៩ឆ្នាំប៉ុណ្ណោះ ហើយបានបញ្ចប់​ការ​សិក្សាទៅ​លើ​ជំនាញ​បើកបរ​យន្ត​ហោះ​ ពីសាលាដ៏ល្បីល្បាញរបស់​សហរដ្ឋអាមេរិក កាលពីខែកញ្ញា ឆ្នាំ២០១៦ និងនៅអាយុ...

ពិតទេថារដ្ឋាភិបាលរបស់យើងនឹងបង្កើតអោយមានរថភ្លើងលើអាកាសដំបូងនៅកម្ពុជា?

ពិតណាស់ប្រទេសកម្ពុជាបច្ចុប្បន្នគឺជាប្រទេសដែលកំពុងអភិវឌ្ឍន៍ ហើយទទួលបានការចូលរួមវិនិយោគជាច្រើនពីបរទេសពិសេសនោះគឺចិនតែម្ដង ទើបធ្វើអោយប្រទេសយើងមានអគារខ្ពស់ៗ មានសំណង់ប្លែកៗជាច្រើនផងដែរ។   ថ្មីៗនេះតាមរយៈផេកមួយឈ្មោះថា Cambodia and phnom penh skyline បាននិយាយថា​ ៖ «រដ្ឋាភិបាលបានបញ្ចប់ការសិក្សាបឋមលើគំរោង រថភ្លើងលើអាកាស លើទឹកប្រាក់ ៩០០ លានដុល្លារពីកណ្តាលទីក្រុងភ្នំពេញទៅអាកាសយានដ្ឋានអន្តរជាតិ។ ផ្លូវ ដែកលើអាកាស ២១ គីឡូម៉ែត្រនឹងធ្វើដំណើរឆ្លងកាត់តំបន់ដែលមានការកកស្ទះចរាចរណ៍ខ្លាំងនិងជួយដោះស្រាយការកកស្ទះទីក្រុង។ ជាពិសេសនោះសម្រាប់គោលដៅនៃកាលបរិច្ឆេទដែលបានកំណត់គឺនៅឆ្នាំ ២០២០ ខែ២ ដោយសហការណ៍គ្នារវាង...

ឆ្នាំនេះចំណូលដែលបានពីការលក់សំបុត្រចូលទស្សនាប្រាសាទអង្គរទទួលបានត្រឹមតែ៧០លានដុល្លារប៉ុណ្ណោះ!

ប្រាក់ចំណូលពីការលក់សំបុត្រនៅឧទ្យានបុរាណអង្គរបានកើនឡើងដល់ ៦៩,៤ លានដុល្លារក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះពោលគឺមានការថយចុះ ១១,៨២ ភាគរយបើធៀបនឹងឆ្នាំចាស់។ របាយការណ៍បានបង្ហាញថាសំបុត្រសរុបចំនួន ១.៥ លានត្រូវបានលក់ទៅឱ្យភ្ញៀវទេសចរបរទេស។ នេះបានបង្ហាញអោយឃើញថាការធ្លាក់ចុះ ១១,០៥ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំនៃការលក់សំបុត្រ។ ប្រាក់ចំណូលដែលបានមកពីការលក់សំបុត្រកាលពីខែមុនគឺច្រើនជាង ៧,១ លានដុល្លារពោលគឺធ្លាក់ចុះ ២១,៥០ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាលោក ឆាយស៊ីវលីន បានប្រាប់ថាកាលពីពេលថ្មីៗនេះថាការធ្លាក់ចុះយ៉ាងខ្លាំងនៃភ្ញៀវទេសចរទៅកាន់ទីតាំងប្រវត្តិសាស្ត្រអាចមកពីការប្រកួតប្រជែងខ្លាំងជាមួយប្រទេសជិតខាង។ «មានការប្រកួតប្រជែងខ្លាំងជាមួយប្រទេសថៃនិងវៀតណាមនៅក្នុងវិស័យទេសចរណ៍។ ពួកគេផ្តល់ការបញ្ចុះតម្លៃលើថ្លៃសំបុត្រយន្តហោះងាយស្រួលផ្តល់ទិដ្ឋាការនិងបណ្តាប្រទេសអាស៊ានមួយចំនួនមិនគិតថ្លៃសេវាទិដ្ឋាការដើម្បីទាក់ទាញភ្ញៀវទេសចរ »លោក ឆាយស៊ីវលីនបាននិយាយ។ លោកក៏បានបន្តថា ៖ «ស៊ីវលីនបាននិយាយថាសេវាកម្មទិដ្ឋាការនៅព្រំដែនគោកនៃព្រះរាជាណាចក្រកម្ពុជាមានភាពស្មុគស្មាញនិងយឺតសម្រាប់ភ្ញៀវទេសចរអន្តរជាតិស្របពេលដែលមានការខ្វះខាតជើងហោះហើរត្រង់ទៅកាន់គោលដៅអន្តរជាតិ។» កាលពីខែកក្កដាលោក...

បច្ចេកវិទ្យា