Home ពត៍មានថ្មីៗ កម្សាន្ត កូនស្រី យ៉ាន លីនដា មានជំងឺផ្លូវចិត្តធ្ងន់ធ្ងរ ដល់ថ្នាក់បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ

កូនស្រី យ៉ាន លីនដា មានជំងឺផ្លូវចិត្តធ្ងន់ធ្ងរ ដល់ថ្នាក់បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ

493

អាចថាជារឿងដ៏រីករាយមួយ សម្រាប់ការវិលត្រលប់មកជួបបណ្ដា អ្នកគាំទ្ររបស់ តារាចម្រៀងស្រី អ្នកនាង យ៉ាន លីនដា ក្រោយពេលបាត់ដំណឹងរូបនាង ពីបណ្ដាញសង្គមនានាមួយរយៈពេលមកហើយ។

យ៉ាងណាមិញ ស្របពេលបាត់ដំណឹងសូន្យឈឹង ពីបណ្ដាញសង្គមនានាជាង១ឆ្នាំមកនេះ មហាជន និងអ្នកគាំទ្រតែងតែគិតថារូបនាង ប្រហែលជាមានជីវិតថ្មី ដែលល្អប្រសើរយ៉ាងមានក្ដីសុខ ជាមួយនឹងកូនស្រី នៅលើទឹកដីអូស្ត្រាលីទៅហើយ តែគ្រប់យ៉ាងបានផ្ទុយខុសពីការរំពឹងទុករបស់ទស្សនិកជនទៅវិញ។

តារាចម្រៀងនឹងសម្ដែង យ៉ាន​ លីនដា សរសេរ​​សារ​យ៉ាង​វែង​អន្លាយ​ផ្ញើ​ជូន​មហាជន​ទូទៅ ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​បញ្ហា​ជំងឺ​ផ្លូវ​ចិត្ត។ ក្នុង​សារ​​នោះ​ដែរ តារា​ស្រី​រូប​នេះ​រៀបរាប់​ថា កូន​ស្រី​តែ​មួយ​គត់​ដែល​នាង​ស្រឡាញ់​ស្មើ​ជីវិត បាន​ទទួល​រង​សម្ពាធ​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ រហូត​ចង់​ចាកចេញ​ពី​នាង​ជា​រៀង​រហូត​។

ដោយសារតែមូលហេតុទាំងនេះហើយ បណ្ដាលឲ្យតារាស្រីរូបនេះ ត្រូវចាំបាច់កាត់ផ្ដាច់ទំនាក់ទំនងផ្សេងៗនៅលើបណ្ដាញសង្គម ដោយរូបនាងត្រូវយកពេលវេលាដែលសេសសល់ពីការងាររបស់ខ្លួនទាំងប៉ុន្មាន មកមើលថែទាំកូនស្រីយ៉ាងពេញទំហឹងបែបនេះ៕