Home ពត៍មានថ្មីៗ គិតទៅមនុស្សកាន់តែឃោឃៅ!បុរសម្នាក់បានបាត់បង់ជីវិត ដោយសារក្មួយបង្កើត លបវាយនឹងដំបង

គិតទៅមនុស្សកាន់តែឃោឃៅ!បុរសម្នាក់បានបាត់បង់ជីវិត ដោយសារក្មួយបង្កើត លបវាយនឹងដំបង

473

បុរសម្នាក់បានបាត់បង់ជីវិត ដោយសារក្មួយបង្កើត លបវាយនឹងដំបង កាលវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិត្រពាំងអាណន់ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ កែម សាវី ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបររត់កង់បី ស្នាក់នៅចំណុចកើតហេតុ ចំណែកជនដៃដល់ត្រូវជាក្មួយមានឈ្មោះ ហេង ចាន់សុផល ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជាប់គ្នា (មានសារធាតុញៀនក្នុងខ្លួន) ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះនិងក្មួយមិនដឹងថា មានទំនាស់តាំងពីថ្ងៃណានោះទេ ណាមួយជនដៃដល់ ធ្លាប់ប្រើប្រាស់គ្រឿងញៀនផង ហើយជនដៃដល់ បានធ្វើបាបម្ដាយពេក ម្ដាយក៏បានទៅរស់នៅក្នុងវត្ត បួសធ្វើយាយជី ។ រាល់ថ្ងៃម្ដាយតែងតែយកបាយពីវត្ត មកឲ្យកូនរបស់គាត់ហូបរាល់ថ្ងៃ ជួនកាលកូនរបស់គាត់ មកចាប់ច្របាច់កចង់សម្លាប់គាត់ ក៏មាន តែបានបងប្អូនឃើញជួយទាន់ ។

ប្រភពបន្តទៀតថា បន្ទាប់ពីជនរងគ្រោះមកពីរត់កង់បីវិញ គាត់បានទិញគុយទាវមកហូប ដោយសាររូបគាត់ហូបមិនអស់ បានយកទៅដាក់ឲ្យឆ្កែស៊ី ខណៈកំពុងតែអង្គុយដាក់ឲ្យឆ្កែសុី ដោយមិនដឹងខ្លួន ស្រាប់តែជនដៃដល់ជិះរទេះមកពីក្រោយ ដោយកាន់ឈើជ្រុង វាយសំពងពីក្រោយជាប់គ្នាបីដង បណ្ដាលឲ្យស្លាប់ភ្លាមៗ ។ ក្រោយហេតុការណ៍ ជនដៃដល់ក៏មិនបានទៅណាទេ ដោយសារពិកាជើងទាំងសង្ខាង ក៏ត្រូវបានបងប្អូនរងគ្រោះរាយការណ៍ ទៅសមត្ថកិច្ចមកចាប់ខ្លួនតែម្ដង ៕