Home ពត៍មានថ្មីៗ ចៅស្រីសម្តេចតេជោ ហ៊ុន សែន​​ កុមារី ហ៊ុន​ ពេជមុន្នីលីណា ប្រឡងគណិតវិទ្យាជាប់ចំណាត់ថ្នាក់លេខ១នៅអាស៊ី

ចៅស្រីសម្តេចតេជោ ហ៊ុន សែន​​ កុមារី ហ៊ុន​ ពេជមុន្នីលីណា ប្រឡងគណិតវិទ្យាជាប់ចំណាត់ថ្នាក់លេខ១នៅអាស៊ី

1673

ចៅស្រីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺកុមារី ហ៊ុន​ ពេជមុន្នីលីណា ប្រឡងគណិតវិទ្យាជាប់ចំណាត់ថ្នាក់លេខ១នៅតំបន់អាស៊ី ជាមួយលំដាប់ពិន្ទុ ២,៣៥០ពិន្ទុ ក្នុងចំណោមសិស្ស១០០នាក់។ការប្រឡងគណិតវិទ្យាដែលធ្វើឡើងតាមរយៈកុំព្យូទ័រនេះ មានសិស្សចូលរួមប្រកួតប្រជែងរាប់រយនាក់មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ី។ ទីបំផុតកុមារី ហ៊ុន​ ពេជមុន្នីលីណា បានទទួលបានចំណាត់ថ្នាក់លេខ១ ជាមួយលំដាប់ពិន្ទុខ្ពស់ជាងគេ ខណៈអ្នកឈរលេខរៀងបន្ទាប់មកពីប្រទេសចិន ជាមួយពិន្ទុ ១២០០ពិន្ទុប៉ុណ្ណោះ។
កុមារី ហ៊ុន​ ពេជមុន្នីលីណា គឺជាកូនស្រីទី២ របស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី។ ការដណ្តើមបានចំណាត់ថ្នាក់លេខ១ របស់កុមារី ហ៊ុន​ ពេជមុន្នីលីណា គឺជាមោទនភាពមួយផងដែរសម្រាប់កុមារកម្ពុជា ហើយក៏ជាបង្ហាញថា កុមារកម្ពុជា មានសមត្ថភាពខ្ពស់មិនចាញ់បណ្តាប្រទេសដែលល្បាញល្បី និងជឿនលឿននោះឡើយ។
ជោគជ័យនេះក៏បានបង្ហាញថា កម្រិតនៃការអប់រំរបស់កម្ពុជានាពេលបច្ចុប្បន្នកំពុងតែមានភាពល្អប្រសើរផងដែរ៕