តាមរយៈផេកមួយដែលមានឈ្មោះថា៖ In the Life of Music បានបង្ហោះនូវបទចម្រៀងមួយបទដែលបកស្រាយដោយចៅស្រីរបស់អធិរាជសម្លេងមាស លោកតា ស៊ីន សាមុត គឺកញ្ញា ស៊ីន សេដ្ឋសុជ្ឈតា ក្រោមចំណងជើងថា៖ «ចំប៉ាបាត់ដំបង» ជាមួយការកែច្នៃសាច់ភ្លេងបែបថ្មីយ៉ាងពិរោះរណ្តំ។


ចំពោះការដែលធ្វើបទ «ចំប៉ាបាត់ដំបង» នេះឡើងវិញក៏ព្រោះតែរំលឹកដល់លោកតា ស៊ីន ស៊ីសាមុតផ្ទាល់ ទើបកញ្ញា ស៊ីន សេដ្ឋសុជ្ឈតា បានផ្តល់កិត្តិយសក្នុងការ ធ្វើបទនេះឡើងវិញ។
ជាពិសេសនោះខាងក្រុមការងាររបស់ In the Life of Music ក៏បានបញ្ជាក់ដែលថា ពួកគេពិតជារីករាយក្រៃលែង ដែលមិនត្រឹមតែបានការទទួលស្គាល់ពីសំណាកគ្រួសារ របស់លោកតា ស៊ីន ស៊ីសាមុតក្នុងការសរសេរ និងផលិតរឿងតន្រ្តីជីវិតដែលទាក់ទងនិងគ្រួសាររបស់លោកតា៕
ចង់ដឹងថាចៅស្រីរបស់អធិរាជសម្លេងមាស លោកតា ស៊ីន សាមុតបកស្រាយបានពីរោះយ៉ាងណាទស្សនាវីដេអូខាងក្រោម៖