Home ពត៍មានថ្មីៗ តណ្ហាបាំងមុខ!បុរសម្នាក់រំលោភក្មេងស្រីអាយុ១១ឆ្នាំត្រូវសមត្ថកិច្ចឃាត់ខ្លួន

តណ្ហាបាំងមុខ!បុរសម្នាក់រំលោភក្មេងស្រីអាយុ១១ឆ្នាំត្រូវសមត្ថកិច្ចឃាត់ខ្លួន

863

បាត់ដំបង ៖ នៅថ្ងៃចន្ទ ៦កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ១៥និង០៥នាទី នៅភូមិរកា ឃុំរកា ស្រុកសង្កែ មានករណីរំលោភសេពសន្ថវ:លើអនីតិជន ។
ជនសង្ស័យឈ្មោះ ចាន់ ហ៊ាម ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិឃុំខាងលើ បានចាប់រំលោភក្មេងស្រីឈ្មោះ ណ រ អាយុ១១ឆ្នាំ រស់នៅ ឃុំរកា ស្រុកសង្កែ។
ករណីនេះ ជនសង្ស័យត្រូវបានកំលាំងនគរបាលស្រុកសង្កែឃាត់ខ្លួន និងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕