Home ពត៍មានថ្មីៗ តោះទៅដើរផ្សារ «បារាំង»នៅស្ថានទូតបារាំងទាំងអស់គ្នា!

តោះទៅដើរផ្សារ «បារាំង»នៅស្ថានទូតបារាំងទាំងអស់គ្នា!

429

នៅថ្ងៃសៅរ៍ ទី៣០មីនានេះ ស្ថានទូតបារាំងនឹងបើកទ្វារពីម៉ោង១០ព្រឹកដល់ម៉ោង៦ល្ងាច ដើម្បីទទួលសាធារណជន ដែលចង់មកដើរកម្សាន្តនៅក្នុង«ផ្សារបារាំង»។

កម្មវិធីជាច្រើននឹងត្រូវរៀបចំឡើងដើម្បីតម្រូវតាមចំណង់ចំណូលចិត្តរបស់ប្រិយមិត្តគ្រប់វ័យ ដូចជាពិព័រណ៍ផលិតផលបារាំងនៅតាមស្តង់ជាង៥០ សកម្មភាពកីឡា កន្លែងកម្សាន្តសម្រាប់កុមារ ការភ្លក់ម្ហូបបារាំង និងកម្មវិធីសិល្ប:ផ្សេងៗទៀត ។

នេះគឺជាឱកាសដ៏ល្អសម្រាប់ស្វែងយល់ពីផលិតផល ជំនាញ និងវប្បធម៌បារាំង ព្រមទាំងភាពជាដៃគូបារាំង-កម្ពុជា។

ដើម្បីកុំអោយឱកាសដ៏ល្អនេះកន្លងផុតកុំភ្លេចទៅទាំងអស់គ្នាដើម្បីទទួលបាននូវអ្វីថ្មីៗដែលយើងមិនធ្លាប់ជួប៕