Home ពត៍មានថ្មីៗ ប្លែកៗ តោះមកជួបជាមួយ ‘ជីវិតពិតរបស់ Rapunzel’ ដែលមានសក់វែងបំផុតនៅក្នុងពិភពលោក(មានវីដេអូ)

តោះមកជួបជាមួយ ‘ជីវិតពិតរបស់ Rapunzel’ ដែលមានសក់វែងបំផុតនៅក្នុងពិភពលោក(មានវីដេអូ)

685

ប្រាកដណាស់អ្នកទាំងអស់គ្នាសុទ្ធតែធ្លាប់បាន អាន បានលឺ និងបានទស្សនារឿងព្រេងនិទាន ព្រះនាង Rapunzel ក៏ដូចជាព្រះនាង Disney គំនូជីវចលជាច្រើនទៀត។ ហើយពួកយើងទាំងអស់គ្នាពិតជាមានក្ដីសុបិន្តថាពួកយើងអាចមានរូបសម្រស់ស្អាត។ ក្នុងពេលជាមួយគ្នានេះយើងអាចភ្នាល់ថាគ្មាននរណាម្នាក់ក្នុងចំណោមអ្នកបានឮពី “Rapunzel ទម្លាក់សក់របស់នាង” ត្រូវទេ? ដូចគ្នានេះដែរយើងបានប្រាប់អ្នកអំពីរឿងរ៉ាវរបស់ក្មេងជំទង់ឥណ្ឌាដែលបានក្លាយជាជីវិតពិតរបស់ Rapunzel ដោយមានសក់វែងបំផុតនៅលើពិភពលោក។

យើងកំពុងនិយាយអំពីក្មេងស្រីវ័យ ១៦ឆ្នាំ ឈ្មោះ Nilanshi Patel មកពី Gujrat ប្រទេស ឥណ្ឌា ។ ហើយក្មេងស្រីជំទង់នេះបានបំបែកកំណត់ត្រាពិភពលោកហ្គីណេសស៍ដែលមានសក់វែងបំផុត។

ទំហំសក់របស់នាងមានទំហំពី 5 ទៅ 7 អ៊ីញ និងមានប្រវែង 170,5 សង់ទីម៉ែត្រ។

ក្មេងស្រីនេះមិនបានកាត់សក់រយៈពេល 10 ឆ្នាំហើយ។ យោងទៅតាមនាងបានអោយដឹងថានាងបានចាប់ផ្តើមទុកសក់របស់នាងនៅពេលនាងមានអាយុ 6 ឆ្នាំ។

នៅពេលនាងត្រូវបានគេសួរអំពី “អ្វីដែលជំរុញឱ្យនាងទុកសក់យូរដូច្នេះ” នាងបានបង្ហាញថានាងមានបទពិសោធដ៏គួរឱ្យភ័យខ្លាចជាមួយសក់របស់នាង ដែលនាំឱ្យនាងសម្រេចចិត្តមិនកាត់សក់របស់នាងតែម្តង។

“ខ្ញុំបានកាត់សក់របស់ខ្ញុំ ហើយការកាត់សក់នោះគឺអាក្រក់បំផុត។ ដូច្នេះបន្ទាប់មកខ្ញុំបានសំរេចថាខ្ញុំនឹងមិនកាត់សក់របស់ខ្ញុំទេ។ ខ្ញុំបានសម្រេចចិត្តនៅពេលខ្ញុំមានអាយុ 6 ឆ្នាំហើយខ្ញុំមិនបានកាត់វាតាំងពីពេលនោះមក “។

ពិតណាស់! រក្សាសក់វែងបែបនេះមិនងាយស្រួលទេ។ វាត្រូវចំណាយពេលមួយម៉ោងដើម្បីសិតសក់របស់នាង តែនាងមានម្តាយរបស់នាងដែលជួយនាងឱ្យធ្វើដូច្នេះ៕