ប្រជាជនខ្មែរស្ទើរតែពេញប្រទេសគោរពព្រះពុទ្ធសាសនា ជាពិសេសនោះព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ដូចនេះហើយនៅក្នុងប្រទេសកម្ពុជាគឺមានវត្តជាច្រើនគ្រប់ខេត្ត គ្រប់ស្រុក ភូមិ ។
ដោយសារតែប្រទេសជួបបញ្ហាសង្គ្រាមរាំរ៉ៃជាច្រើនឆ្នាំទើបធ្វើអោយព្រះវិហារ វត្តអារាមខ្លះបានខូចខាត ខ្ទេចខ្ទីគ្មានសល់ដោយសារសង្គ្រាម ក៏ប៉ុន្តែក៏មានវត្តអារាមខ្លះនៅមានរូបរាងស្រស់ស្អាតទាំងស្រុងទោះជាមានការបាក់បែកបន្តិចបន្តួចក្ដី។
នៅខេត្តសៀមរាបជាខេត្តដែលសំបូរទៅដោយប្រាសាទអស្ចារ្យជាច្រើនដែលសល់កេរ្តិ័ដំណែលពីដូនតាមក សូម្បីតែវិហារវត្តអារាមក៏មានសល់ពីសម័យបុរាណដែរ មានវត្តមួយឈ្មោះថា «វត្តលោមព្រលឹង» ដែលស្ថិតនៅភូមិសន្ទៃឃុំដានរុនស្រុកសូទ្រនិគម ខេត្តសៀមរាប វត្តនេះមានព្រះវិហារ ដែលនៅសេសសល់ម៉ូតចាស់បំផុតនៅស.វ. ទី១៩ ជាមួយនឹងរបងកំពែងឥដ្ឋ មានក្លោងទ្វារ និងរចនាសម្ព័ន្ធតោអមនៅតាមច្រកចូល នៅជិតនោះក៏មានចេតិយមួយចារឹកឆ្នាំ១៩៣០ ព្រះវិហារសាងសង់នៅឆ្នាំ១៨៩០ ជួសជុលឆ្នាំ១៩៦២។
ខាងក្រោមនេះជារូបភាពដ៏ស្រស់ស្អាតរបស់ វត្តលោមព្រលឹង ៖



















