Home ពត៍មានថ្មីៗ ថ្មីម្ដងទៀតហើយពិតជាអស្ចារ្យ ចៅស្រី​សម្ដេច​ហ៊ុន សែន ប្រឡង​គណិតវិទ្យា​ជាប់​លេខ២ នៅលើ​ពិភពលោក

ថ្មីម្ដងទៀតហើយពិតជាអស្ចារ្យ ចៅស្រី​សម្ដេច​ហ៊ុន សែន ប្រឡង​គណិតវិទ្យា​ជាប់​លេខ២ នៅលើ​ពិភពលោក

766

កុមារី ហ៊ុន ពេជមុន្នីលីណា ដែលត្រូវជាចៅស្រីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយក៏ត្រូវជាកូនស្រីទី២ លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី បានជាប់ចំណាត់ថ្នាក់លេខ១ សារជាថ្មីម្តងទៀត ក្នុងការប្រឡងគណិតវិទ្យានៅតំបន់អាស៊ី និង​ទទួលបានចំណាត់ថ្នាក់លេខ២ នៅលើពិភពលោក។

ការប្រឡងគណិតវិទ្យាដែលធ្វើឡើងតាមរយៈកុំព្យូទ័រនេះ មានសិស្សចូលរួមប្រកួតប្រជែងរាប់រយនាក់មកពីបណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី និងនៅលើពិភពលោក។ ទីបំផុតកុមារី ហ៊ុន ពេជមុន្នីលីណា បានទទួលបានចំណាត់ថ្នាក់លេខ១ ជាមួយ​លំដាប់​ពិន្ទុ​ខ្ពស់​ជាង​គេ​នៅ​តំបន់​អាស៊ី និងជាប់​ចំណាត់ថ្នាក់លេខ២ នៅលើពិភពលោក បន្ទាប់ពីបេក្ខជនមកពីសហរដ្ឋអាមេរិក។

ការដណ្តើមបានចំណាត់ថ្នាក់លេខ១ ក្នុងការប្រឡងគណិតវិទ្យានៅតំបន់អាស៊ី និងទទួលបានចំណាត់ថ្នាក់លេខ២ នៅលើ​ពិភព​លោក របស់កុមារី ហ៊ុន ពេជមុន្នីលីណា គឺជាមោទនភាពមួយផងដែរសម្រាប់កុមារកម្ពុជា ហើយក៏ជាបង្ហាញថា កុមារកម្ពុជា មាន​សមត្ថភាព​ខ្ពស់​មិន​ចាញ់​បណ្តាប្រទេស​ដែលល្បាញល្បី និងជឿនលឿននោះឡើយ៕