Home ពត៍មានថ្មីៗ កម្សាន្ត ទីបំផុតតារាសម្ដែងនិងម៉ូដែលថៃនាង Pancake បានបង្ហើបពីគំរោងរៀបការរបស់ខ្លួនហើយ!

ទីបំផុតតារាសម្ដែងនិងម៉ូដែលថៃនាង Pancake បានបង្ហើបពីគំរោងរៀបការរបស់ខ្លួនហើយ!

631

សព្វថ្ងៃនេះតារាសម្ដែងថៃកញ្ញា Pancake កំពុងតែមានទំនងស្នេហាយ៉ាងផ្អែមល្ហែមជាមួយនឹងគូស្នេហ៍វ័យចំណាស់ បន្ទាប់ពីអ្នកទាំងពីរបានទាក់ទងគ្នាអស់រយៈពេលជិត៨ឆ្នាំមកហើយ។

ថ្មីៗនេះកញ្ញា Pancake បានធ្វើអោយមហាជន ក៏ដូចជាអ្នកគាំទ្ររបស់នាងទាំងអស់មានការភ្ញាក់ផ្អើល ដោយកញ្ញាបានផ្ដល់បទសម្ភាសន៍ទៅសារព័ត៍មានថាកញ្ញា មានគម្រោងរៀបការនៅអាយុ៣៣ឆ្នាំ និងអ្វីដែលពិសេសនាង នឹងសាងសងផ្ទះមួយនៅតំបន់ភ្នំ ដែលពោរពេញទៅដោយសម្រស់ធម្មជាតិ ដើម្បីកសាងគ្រួសារដ៏កក់ក្ដៅមួយជាមួយនឹងគូស្នេហ៍។

សព្វថ្ងៃនេះកញ្ញា Pancake មានអាយុ៣០ឆ្នាំហើយ នៅសល់តែ៣ឆ្នាំទៀតប៉ុនណោះកញ្ញា នៅដល់វ័យត្រូវនឹងគម្រោងរៀបការរបស់ខ្លួន៕