Home ពត៍មានថ្មីៗ ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាដ៏ថ្មីស្រឡាង បង្ហាញខ្លួនក្នុងទឹកដីខណ្ឌព្រែកព្នៅ

ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាដ៏ថ្មីស្រឡាង បង្ហាញខ្លួនក្នុងទឹកដីខណ្ឌព្រែកព្នៅ

1621

នាវេលាព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៨ នេះ នៅឯទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ បានប្រារព្ធពិធីសូត្រមន្តឡើងទីស្នាក់ការថ្មី ក្នុងទឹកដីខណ្ឌព្រែកព្នៅ។ ក្នុងកម្មវិធីនេះដែរ បានរៀបចំនិមន្តព្រះសង្ឃដើម្បីចំរើនព្រះបរិត ប្រោះព្រំដល់ទីស្នាក់ការថ្មីរបស់គណបក្សប្រជាជនកម្ពុជា ខណ្ឌព្រែកព្នៅ ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលខណ្ឌព្រែកព្នៅ ព្រមទាំងសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជា ដើម្បីសុំពរជ័យ សេចក្តីសុខ ជូនដល់សមាជិកបក្សសម្រាប់ថ្ងៃបោះឆ្នោតក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ៕