Home ពត៍មានថ្មីៗ ទ្រាំនឹងការរអ៊ូរទាំរបស់ប្រជាជនមិនបាន ឯកឧត្តម ទិត្យ សុធា ចេញមុខ ប្រៀបធៀបបច្ចុប្បន្ននិងសម័យពលពត!

ទ្រាំនឹងការរអ៊ូរទាំរបស់ប្រជាជនមិនបាន ឯកឧត្តម ទិត្យ សុធា ចេញមុខ ប្រៀបធៀបបច្ចុប្បន្ននិងសម័យពលពត!

670

ដោយសារតែការផ្គត់ភ្លើងអគ្គីសនីមិនគ្រប់គ្រាន់ផ្សំជាមួយអកាសធាតុក្តៅខ្លាំងប្រតិកម្មរបស់ប្រជាជនក៏បានបញ្ចេញមតិជាច្រើនទាក់ទងបញ្ហាភ្លើងដាច់ប៉ុន្តែមិនមែនកាត់បន្តយបែរជាភ្លើងឡើងលើសដើម។

ដោយទ្រាំនឹងការប្រតិកម្មរបស់ប្រជាជនមិនបានលោក ឯកឧត្តម ទិត្យ សុធា ចេញមុខបង្ហោះលើបណ្តាញសង្គមថា ៖ «សម័យប៉ុល ពត នៅពេលគេបង្ខំឱ្យធ្វើការទាំងថ្ងៃក្តៅហែង យប់គ្មានពេលសម្រាក រស់នៅមិនបានជុំគ្រួសារ គ្មានម៉ាស៊ីនត្រជាក់ គ្មានកង្ហា គ្មានភ្លើងប្រើប្រាស់ គ្មានចំណីអាហារគ្រប់គ្រាន់ ម៉េចក៏ចេះតស៊ូរស់បាន ចុះពេលនេះ គ្រាន់តែខកខានប្រើប្រាស់ភ្លើងមួយរយៈ ហេតុអ្វីក៏ស្រែកថ្ងូរយ៉ាងនេះ? អាចមកពីធ្លាប់បានរស់នៅសុខស្រួល ទើបពិបាកទ្រាំនឹងការលំបាក។

ទោះយ៉ាងណា រាជរដ្ឋាភិបាលបាននិងកំពុងប្រឹងប្រែងដោះស្រាយបញ្ហាភ្លើងអគ្គីសនីដែលនាំឱ្យពលរដ្ឋប្រឈមនឹងការលំបាកខ្លះៗនេះ និងបានសូមការយោគយល់ អភ័យទោសចំពោះបញ្ហាដែលបានកើតឡើង និងសូមបងប្អូនប្រជាពលរដ្ឋអត់ធ្មត់។ បញ្ហាខ្វះខាតភ្លើងនឹងត្រូវបានដោះស្រាយក្នុងពេលឆាប់ៗ។

ជាការពិតដាច់ភ្លើងដូចតែគ្នា មិនថា ផ្ទះប្រជាពលរដ្ឋ ឬរដ្ឋមន្ត្រី ឬក៏ថ្នាក់ដឹកនាំរូបណាទេ ផ្ទះខ្ញុំក៏ដាច់ភ្លើងដែរពេលនេះ!!!» ។

ចំពោះមតិនេះផងដែរក៏មានអ្នកគាំទ្រនិងមិនគាំទ្រផងដែរតែចំពោះមតិប្រឆាំងគឺមានច្រើនព្រោះនេះជាសម័យទំនើបមិនមែនក្នុងសម័យសង្គ្រាមឡើយជាពិសេសអ្នកនៅសម័យពលពតនៅដល់បច្ចុប្បន្នក៏ស្របតាមបរិយាកាសបច្ចុប្បន្នមិនអាចទៅប្រៀបសម័យពលពតវិញបានទេ៕