តារាស្រីដ៏ល្បីឈ្មោះឈ្មោះ Meghan Markle បន្ទាប់ពីមានសំណាងបានប្រែក្លាយជាព្រះមហេសីរបស់ព្រះអង្គម្ចាស់ Harry រូបសង្ហា ពេលនេះកេរ្តិ៍ឈ្មោះរបស់ Meghan ក៏កាន់តែត្រូវបានគេចាប់អារម្មណ៍ខ្លាំងឡើងៗ អំពីជីវិតនៃការរស់នៅ ព្រមទាំងសកម្មភាពផ្សេងៗទៀតជាច្រើនផងដែរ។
អ្វីដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ប្រជាជននោះគឺស្ទីលតុបតែងខ្លួនជាប្រចាំថ្ងៃរបស់ព្រះនាងនៅពេលចេញទៅក្រៅជាមួយព្រះអង្គម្ចាស់ Harry ក្នុងកម្មវិធីធំៗ ឬកម្មវិធីនៅក្នុងសង្គម ប្រសិនបើមានកម្មវិធីច្រើនពេលខ្លះព្រះនាងអាចប្ដូរ ២ទៅ៣ឈុតក្នុងមួយថ្ងៃ។
ជាមួយនិងការតុបតែងខ្លួនក្នុងឋានៈជាក្សត្រីគឺពិតជាស្រស់ស្អាតនិងថ្លៃថ្នូរបំផុតដែលមើលទៅសមជាព្រះនាងម្ចាស់របស់ព្រះអង្គម្ចាស់ Harry នៃចក្រភពអង់គ្លេសពិតៗ។
តោះទស្សនាឈុតដ៏ទាក់ទាញនិងថ្លៃថ្នូររបស់ព្រះនាង៖