Home ពត៍មានថ្មីៗ បច្ចេកវិទ្យា ប្រភេទកង់ឡានថ្មីដែលអាចបទបែនបានគ្រប់ស្ថានភាពផ្លូវនិងគ្រប់កាលៈទេសៈ

ប្រភេទកង់ឡានថ្មីដែលអាចបទបែនបានគ្រប់ស្ថានភាពផ្លូវនិងគ្រប់កាលៈទេសៈ

1165

ភ្នាក់ងារស្រាវជ្រាវគម្រោងការពារកម្រិតខ្ពស់ ឬ DARPA បានច្នៃប្រឌិតកង់ឡានប្រភេទថ្មីមួយ ដែលជួយឲ្យយាន្តយន្តទាហានផ្សេងៗអាចបើកបរលើដងផ្លូវដែលមានសភាពមិនល្អបាន។

វាជាផ្នែកមួយនៃកម្មវិធី Ground X-Vehicle Technologies ឬ GXV-T ដែលជាកម្មវិធីមួយដែលបានបង្កើតឡើងដើម្បីស្រាវជ្រាវរកបច្ចេកវិទ្យាថ្មីៗ ដែលអាចជួយបង្កើនសមត្ថភាពយានយន្តទាហានបាន។ បច្ចេកវិទ្យាកង់ឡានថ្មីនេះ ត្រូវបានគេដាក់ឈ្មោះថា Reconfigurable Wheel-Track ឬ RWT។ កង់ឡានប្រភេទថ្មីនេះអាចប្រែរាងកាយកង់ឡានឲ្យទៅជារាងត្រីកោណ និងត្រលប់ទៅជាមូលវិញស្របពេលដែលគេកំពុងធ្វើដំណើរបាន។

ចង់ដឹងកាន់តែច្បាស់ទស្សនាវីដេអូខាងក្រោម៖